Social Network

រួមគ្នាធ្វើបុណ្យ! ឌួង ហ្សូរីដា និងVJ Hero សុំម្នាក់១០០០រៀល ដើម្បីអភិរក្សដំរីស្រុកខ្មែរ

ថ្មីៗនេះ ពិធីការិនីដ៏ល្បី ឌួង ហ្សូរីដា និង VJ Hero បានបង្ហាញវីដេអូជាមួយសត្វដំរី ដើម្បីសុំឲ្យបងប្អូនរួមគ្នាធ្វើបុណ្យសន្សំកុសល អភិរក្សដំរីស្រុកខ្មែរ ដើម្បីសាងសង់អាងទឹកឲ្យដំរីលេង និងធ្វើរបងព័ទ្ធផ្ទះឲ្យរឹងមាំជាងនេះបន្តិច ព្រោះកូនដំរីកាន់តែធំឡើងៗហើយ។

ឌួង ហ្សូរីដា បានបន្ថែមថា ដើម្បីអភិរក្សដំរីស្រុកខ្មែរ សូមឲ្យបងប្អូនចួលរួមឧបត្ថម្ភថវិកាតិចក្តី ច្រើនក្តី ទៅតាមសទ្ធាដែលមាន ដើម្បីជួយដល់សត្វដំរី ទិញចំណីសម្រាប់បំប៉នសុខភាពដល់ដំរីផងដែរ ដោយធ្វើបុណ្យតាមរយៈ ABA: 001 674 633។

រម្លឹកផងដែរថា ឌួង ហ្សូរីដា និង លោក ហេរ៉ូ ពិធីករទូរទស្សន៍អាស៊ីអាគ្នេយ៍ គឺជា ទូតសុច្ឆន្ទៈរបស់សមាគមអភិរក្សសត្វដំរីរបស់សមាគម Airavata៕

ដកស្រង់ពី៖Sabay