Social Network

ស្ងាត់​យូរ ធឿន បុរី ចេញ​បទ​ថ្មី ខណៈ យឹម តាស្រង់ ថា​បទ​នេះ​ពិសេស​ជាង​បទ​មុន​ៗ​ទាំង​អស់​!

ក្រោយស្ងាត់អស់រយៈពេលយ៉ាងយូរ ទីបំផុត ធឿន បុរី បានចេញបទចម្រៀងថ្មីមួយបទទៀតហើយ ស្របពេលដែលថ្នាក់ដឹកនាំអះអាងថា បទចម្រៀងនេះពិសេសជាងបទណាទាំងអស់របស់ផលិតកម្ម Galaxy Navatra។

បទថ្មីរបស់ បុរី មានចំណងជើងថា "បន់អស់មាន់ ៣" ជាចង្វាក់ប្រពៃណី និងទើបនឹងចេញនៅព្រឹកថ្ងៃទី ១ កុម្ភៈ ២០២២នេះតែម្ដង។ លោក យឹម តាស្រង់ បានបង្ហើបថា ចម្រៀងមួយបទនេះ មានភាពពិសេសជាងបទដទៃក្នុងផលិតកម្មរបស់លោក ដោយក្នុងនេះ វាគឺជាបទចម្រៀងមួយបទដែលប្រគំដោយឧករណ៍តន្ត្រីខ្មែរសុទ្ធ មិនដែលមានឡើយ។

“វាជាទម្រង់បទរបស់ខ្មែរយើងសុទ្ធ ដែលមានភ្លេងខ្មែរយើងសុទ្ធ តែកន្លងមកយើងមានលាយភ្លេង សាក់សូហ្វូនអីចឹង តែបទនេះ គឺភ្លេងខ្មែរយើងសុទ្ធ!”។ យឹម តាស្រង់ ថ្លែង។ វិលមកបទ "បន់អស់មាន់ ៣" បុរី ត្អូញត្អែរសារស័ព្ទពីគួចចិត្តប្រតិព័ទ្ធលើនារីម្នាក់ ដែលយប់ថ្ងៃគេគេគិត ព្រួយក្នុងចិត្តរាល់ថ្ងៃ ខ្លាចថា រូបគេមិនមានបុណ្យសំណាងបាននាងជាគូ ដោយសាររូបគេរូបសម្បត្តិមិនសូវបាន ទ្រព្យធនក៏គ្មាន។

ដកស្រង់ពី៖Sabay