Social Network

តារា​រ៉េ​ប វណ្ណដា ទម្លាយ​មូលហេតុ​សាក់​រូប​ដើម​ដូង​លើ​ដៃភ្នំពេញ ៖ តារាចម្រៀង​រ៉េ​ប​វ័យក្មេង​លោក​វណ្ណ​ដា ប​ច្ចុប្បន្ន​ត្រូវ​បាន​គេ​កត់សម្គាល់ថា​លោក​មិន​ត្រឹម​មាន​សមត្ថភាព​ធ្វើ​បទ​Original Song​នោះ​ទេ ​គឺ​លោក​ក៏មាន​ទីផ្សារ​គាំទ្រ​ខ្ពស់​មិន​ចាញ់​តារា​រួម​ជំនា

ភ្នំពេញ ៖ តារាចម្រៀងរ៉េបវ័យក្មេងលោកវណ្ណដា បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ថាលោកមិនត្រឹមមានសមត្ថភាពធ្វើបទOriginal Songនោះទេ គឺលោកក៏មានទីផ្សារគាំទ្រខ្ពស់មិនចាញ់តារារួមជំនាន់ឯទៀតឡើយ។

ស្របពេលដែលទីផ្សារសិល្បៈកំពុងទទួលបានការគាំទ្រច្រើនពីមហាជននិងមិត្តៗយុវវ័យនេះដែរតារា ចម្រៀងលោក វណ្ណដា ក៏ស្រាប់តែទម្លាយរឿងដ៏ភ្ញាក់ផ្អើលមួយដែលកន្លងមកពុំធ្លាប់មាននណាដឹងទេពោលគឺអត្ថន័យស្នាមសាក់នៅលើដៃរបស់លោកតែម្តង។

តាមរយៈកិច្ចសម្ភាសន៍មួយលោក វណ្ណដា បានបញ្ជាក់ឲ្យដឹងពីមូលហេតុ ដែលខ្លួនបានសាក់រូបដើម ដូងនៅលើកំភួនដៃថាលោកគឺជាកូនអ្នកខេត្តព្រះសីហនុ ខណៈមុនពេលលោកចូលប្រឡូកសិល្បៈ លោកបានប្រកបរបរជាក្មេងកោសដូងលក់នៅផ្សារ នាទឹកដីខេត្តព្រះសីហនុ។ លោកថាតាំងពីតូចមកលោកស្រលាញ់និងចូលចិត្តដើមដូងខ្លាំងបំផុតទើបសម្រេចចាក់សាក់រូបដើមដូងនេះនៅលើដៃ។

វណ្ណដា បានបន្ថែមថា រូបភាពសាក់ដើមដូងនេះហើយអាចរម្លឹកដល់ការចងចាំគ្រាដែលនៅជាក្មេងប្រកបរបរកោសដូងលក់។ សូមបញ្ជាក់ថា វណ្ណដា គឺជាតារាចម្រៀងOriginal Songមួយរូបដែលមានសមត្ថភាពខ្ពស់ក្នុងវិស័យចម្រៀងទាំងការច្រៀងរ៉េប និពន្ធបទចម្រៀង បទភ្លៀង និងបង្កើតស្នាដៃបទចម្រៀងថ្មីៗជាដើម៕

ដកស្រង់ពី៖កម្ពុជាថ្មី