Social Network

BLACKPINK បំបែកកំណត់ត្រាអស្ចារ្យដំបូងប្រចាំក្រុម K-Pop មានអ្នកចូលមើល MV ជិត ២ពាន់លានដង

នៅថ្ងៃទី ០១ ខែកុម្ភៈ គិតត្រឹមម៉ោង ៣រសៀលនេះ វីដេអូបទចម្រៀងក្រុមចម្រៀង K-Pop ផ្នែកនារី មានចំណងជើងថា «DDU-DU DDU-DU» បានសម្រេចជោគជ័យជាផ្លូវការហើយ ដោយទទួលបានចំនួនអ្នកចូលមើលគ្រប់ ១,៨ពាន់លានដង លើ YouTube។

លទ្ធផលដ៏អស្ចារ្យនេះ បានធ្វើឲ្យ BLACKPINK ដែលជាម្ចាស់បទ ក្លាយជាម្ចាស់តំណែងថ្មី (ផ្នែកក្រុមចម្រៀង) បំផុតប្រចាំពិភព K-Pop ប្រចាំជំនាន់នេះ ក្រោយបទចម្រៀងចេញផ្សាយរយៈពេល ៣ឆ្នាំ ៧ខែ ពោលគឺវាបានបង្ហាញមុខនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយគ្នានោះ បើគិតសរុបសម្រាប់ពិភព K-Pop ទាំងមូល MV បទ «DDU-DU DDU-DU» របស់ BLACKPINK គឺជា MV ទី ២ ដែលធ្វើរឿងអស្ចារ្យនេះបាន បន្ទាប់ពីបទ «Gangnam Style» របស់ PSY៕

ដកស្រង់ពី៖Sabay