Social Network

ចុងបញ្ចប់ BlackBerry កំណត់តម្លៃ ៦០០លានដុល្លារ ថយចេញពីវិស័យស្មាតហ្វូន

កាលពីឆ្នាំមុន BlackBerry បានលក់ប៉ាតង់ចំនួន ៩០ ទៅឱ្យ Huawei ឥឡូវនេះក្រុមហ៊ុនបានប្រកាសកិច្ចព្រមព្រៀងតម្លៃ ៦០០លានដុល្លារ ដើម្បីលក់ប៉ាតង់បន្ថែមទៀតទាក់ទង នឹងទូរសពន្ទចល័ត ការផ្ញើសារ និងបណ្តាញឥតខ្សែ។

គួរបញ្ជាក់ថា BlackBerry កាន់កាប់ប៉ាត់ បច្ចេកវិទ្យាផ្ញើសារដោយមិនប្រើខ្សែ ត្បិតអីក្រុមហ៊ុននេះជាអ្នកត្រួសត្រាយផ្លូវដំបូង។ គេប៉ាន់ប្រមាណថា ចំណូលពីប៉ាតង់ នេះ អាចមានតម្លៃ ២ទៅ៣ពាន់លានដុល្លារ ឬខ្ពស់រហូតដល់ ៤ទៅ៥ពាន់លានដុល្លារ បើមានការដេញថ្លៃ។

ប៉ាតង់ចុងក្រោយនេះបានលក់ទៅឱ្យ Catapult IP Innovations ដែល Catapult ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីកាន់កាប់ប៉ាតង់ BlackBerry មានមូលដ្ឋាននៅរដ្ឋ Delaware នៃសហរដ្ឋអាមេរិច។

ទោះយ៉ាងណាក៏ដោយ ការលក់ទាំងនេះ អតិថិជនដែលប្រើសេវាកម្មរបស់ខ្លួននឹងមិនប៉ះពាល់អ្វីឡើយ គ្រាន់តែបុគ្គលិក BlackBerry មួយចំនួននឹងផ្លាស់ទៅ Catapult៕

ដកស្រង់ពី៖sabay