Social Network

ពេលគេសួរថា «អង្កាល់ការ?» ស្រីនា និង ហេង វិសាល គាំងយោបល់ ដូចមានអីក្នុងចិត្ត

មង្គលការរបស់ តែ ស៊ុនសុដាលីកា នៅតែមិនទាន់ទៅណាឆ្ងាយពីអារម្មណ៍មហាជន ប៉ុន្តែអ្វីដែលគ្រប់គ្នានៅតែដក់ចិត្តខ្លាំង គឺវត្តមានរបស់ ហេង វិសាល និង ស្រីនា។ គ្រប់គ្នាច្បាស់ជាបានជ្រាបថា ហេង វិសាល គឺជាអ្នកដែលចាប់បានបាច់ផ្ការបស់កូនកំលោះ កូនក្រមុំ ហើយភ្លាមៗ Content Creator ដ៏ល្បីរូបនេះបានយកបាច់ផ្កានេះជូន ស្រីនា ដែលនៅមុខឆាក។

រូបភាពមួយសន្លឹកពិតជាទទួលបានការគាំទ្រខ្លាំង ចែកចាយចេញពីទំព័រហ្វេសប៊ុក Linda_Vee។ ដោយឡែកនៅថ្ងៃទី៣១ ខែមករា Jasmie Hang ដែលក៏បានចូលរួមកម្មវិធីពិសេសនេះដែរនោះ បានបង្ហោះវីដេអូ Vlog ពេលទៅមង្គលការរបស់លីកា។ ក្នុងវីដេអូបានបង្ហាញសកម្មភាពជាច្រើន ប៉ុន្តែវគ្គដែលគេចាប់អារម្មណ៍ខ្លាំងដែរនោះ គឺពេល Jasmine, លីនដា និងមិត្តភ័ក្តិសួរ ស្រីនា ថា «អង្កាល់បងឯងរៀបការ?» ស្រីនា បានឆ្លើយថា៖ «ពេល Crush ចូលដណ្ដឹង» លីនដា សួរបន្តទៀតថា «Crush មួយណា?» ស្របពេលកាមេរ៉ា បាញ់តម្រង់ទៅហេង វិសាល។

ត្រង់ពេលនោះហើយដែល ហេង វិសាល និង ស្រីនា គាំងយោបល់ និងស្ងាត់មាត់រកចម្លើយតបលែងកើត ដូចមានអ្វីដែលកំពុងគិតក្នុងចិត្ត។ ការពិតទៅ ហេង វិសាល ត្រូវអ្នកគាំទ្រឧស្សាហ៍ Ship (ផ្គូរផ្គង) ជាមួយនឹងតារាស្រីក្មេងៗជាច្រើននាក់ ប៉ុន្តែអ្នកដែលមានអ្នកពេញចិត្តខ្លាំងជាងគេគឺ ស្រីនា។ នេះក៏ដោយសារតែពួកគេទាំង ២ មានភាពស៊ីសង្វាក់គ្នាខ្លាំងពេក ទាំងចរិតពិត និងក្នុងការងារ៕

ដកស្រង់ពី៖Sabay