Social Network

ឆ្កឹះហេតុផល អ្នកដឹកនាំ «All of Us are Dead» សម្រេចឲ្យសិស្សវិទ្យាល័យប្រយុទ្ធគ្នាយកស្លាប់រស់?

ពេលនេះរឿងកូរ៉េ «All Of Us Are Dead» កំពុងពេញទទួលការគាំទ្រខ្លាំងនៅជុំវិញពិភពលោក ដោយសារសាច់រឿងព្រឺព្រួចមិនធម្មតា ម្យ៉ាងម្នាក់ពីរឿង «Squid Game»។

ដោយសាររឿងកាន់តែមានការការគាំទ្រ ដូច្នេះប្រាកដជាមានមហាជនជាច្រើនចង់ដឹងពីតួអង្គនីមួយៗ។ យ៉ាងណាមិញស្ថិតក្នុងបទសម្ភាសពីសន្និសីទកាសែតថ្មីៗ អ្នកដឹកនាំរឿង Lee Jae Kyoo ក៏បានលើកឡើងពីរឿង និងតួអង្គខ្លះៗដែរ។ រឿងនេះផ្ដោតលើក្រុមសិស្សសាលាដែលប្រយុទ្ធតតាំងគ្នាយកស្លាប់រស់ នឹងមេរោគម្យ៉ាងនៅវិទ្យាល័យ ដែលធ្វើឲ្យសិស្សប្រែក្លាយទៅជា Zombie។

មូលហេតុដែលអ្នកដឹកនាំរូបនេះផ្ដោតលើសិស្សសាលា គឺចង់បង្កប់សារពី ក្មេងៗដែលតែវាយគ្នា ឈ្លោះគ្នាក្នុងការធ្វើអ្វីមួយ។ «រហូតមកដល់ពេលនេះ ខ្មោច Zombieបានក្រវែលវិលជុំវិញមនុស្សពេញវ័យ។ ប៉ុន្តែស៊េរីរឿងនេះធ្វើតាមរឿងសិស្សដែលមិនទាន់ពេញវ័យ និងកំពុងផ្សារភ្ជាប់ខ្លួននឹងសង្គម។ នៅពេលដែលមនុស្សពេញវ័យ ត្រូវមជ្ឈដ្ឋានជុំវិញខ្លួន រុញឲ្យចូលក្នុងស្ថានភាពគ្រោះថ្នាក់ ពួកគេនឹងស្វែងរកវិធីអ្វីគ្រប់យ៉ាង ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។ ប៉ុន្តែសម្រាប់កុមារៗ ពេលខ្លះពួកគេច្រើនតែសម្រេចចិត្តទាំងគ្រោះថ្នាក់។

ខ្ញុំចង់បង្កើតរឿងមួយដែលនឹងនាំមនុស្សឲ្យគិត អំពីអត្ថន័យពេលក្លាយជាមនុស្សពេញវ័យ និងមនុស្សពេញលក្ខណៈម្នាក់ ដោយមើលលើការសម្រេចចិត្ត និងសកម្មភាពដែលក្មេងៗធ្វើក្នុងស្ថានភាពមួយដែលជីវិតឈានមួយជំហានស្លាប់ មួយជំហានរស់»។ អ្នកដឹកនាំដដែលបន្តថា៖ «ខ្ញុំមិនគិតថា ការបៀតបៀន (Bully) វាកើតឡើងតែនៅក្នុងសាលាទេ ព្រោះវាក៏មានក្នុងសង្គមទូទៅដែរ។

មនុស្សដែលមានទំនាក់ទំនងជាក្រុមៗ និងមានតែភាពអាត្មានិយម តែងនាំនូវបញ្ហាដល់សង្គម។ អ្នកខ្លះអាចនឹងគិតថា វគ្រាន់តែជារឿងនិយាយពីក្មេងសិស្សសាលាប៉ុណ្ណោះ ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នកទស្សនានឹងអាចជ្រាបច្បាស់ពីអ្វីដែលកើតមាន និងពាក់ព័ន្ធជាមួយនឹងមនុស្សពេញវ័យ»៕

ដកស្រង់ពី៖Sabay