Social Network

ទម្លាក់កំប៉ុងស្រាបៀរចោលមួយរយៈ ហើយងាកមកចូលរួមមូនិធិសង្គម ជាមួយ ស៊ូ ដាណេ បានអត់?

សិល្បការិនីផ្នែករបាំ ស៊ូ ដាណេ ប្រកាសបើកមូនិធិសង្គមមួយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។ នាង បានអំពាវនាវដល់បងប្អូនខ្មែរ ជាពិសេសបុរសៗដែលនិយមផឹកស្រាបៀរ សូមទម្លាក់កំប៉ុងស្រាបៀរចោល ឬត្រូវរំលែកខ្លះពីការចំណាយលើការផឹកឥតប្រយោជន៍ ហើយងាកមកជួយសង្គមវិញតាមរយៈមូនិធិមួយនេះ។

នៅលើគណនីFacebook របស់ ស៊ូ ដាណេ ដែលមានឈ្មោះពិតថា ឆោម ច័ន្ទនេត បានអំពាវនាវថា ១ដុល្លារក្នុង១ខែ ឬ១២ដុល្លារក្នុង១ឆ្នាំ គឺជាទឹកចិត្ដសប្បុរសដ៏សមស្របសម្រាប់បងប្អូន។ នាងថា បើគិតជាមធ្យម ១២ ដុល្លារ នេះ ទិញមិនបានស្រាបៀរ១កេសផង។ ស៊ូ ដាណេ៖ “ហើយបើទោះជាបានស្របៀរជិត១កេស ក៏ការចំណាយនោះវាឥតប្រយោជន៍ដែរ ឥឡូវយើងមកចូររួមធ្វើនូវរឿងដែលមានប្រយោជន៍ដល់សង្គមយើងវិញម្ដង។

យើងគិតថា មិនផឹកប៊ីយ៊ែរ១ពេលនេះ ដើម្បីទុកលុយ១២$ក្នុង១ឆ្នាំ ចូលរួម “មូនិធិសង្គម” យើងទាំងអស់គ្នា...តើបងប្អូនជនរួមឈាមខ្មែរ យល់ឃើញយ៉ាងណាដែរ”។ ទាក់ទងនឹងការប្រកាសបង្កើតមូនិធីសង្គមរបស់សិល្បៈការិនី ឆោម ច័ន្ទនេត នៅថ្ងៃនេះ Sabay មិនទាន់អាចទាក់ទងអ្នកនាងបានដោយផ្ទាល់ ដើម្បីបញ្ជាក់ថាតើមូលនិធិនេះផ្ដោតសំទោះជាយ៉ាងណាអ្នកនាង ឆោម ច័ន្ទនេត បានបញ្ជាក់នៅក្នុងសារដដែលនោះថា មូនិធិសង្គមនេះ ពុំបានស្នើរសុំ ឬក៏បង្ខិតបង្ខំ ឲ្យបងប្អូនជនរួមឈាមខ្មែរ ត្រូវតែចូលរួមនោះទេ។

ប៉ុន្តែគឺជាការស្ម័គ្រចិត្ត ជាការចូររួមដោយក្ដីស្រលាញ់ និងដោយទឹកចិត្តបរិសុទ្ធបំផុត៕ ខាន់ជួយទៅលើអ្វី ហើយបង្ហាញពីតម្លាភាពបែបណា ដើម្បីឲ្យសប្បុរសជនកាន់តែមានចិត្ដចូលរួមជាមួយអ្នកនាងតាមរយៈមូនិធិនេះ។

ដកស្រង់ពី៖Sabay