Social Network

ដំណឹងថ្ងៃការខិតកៀកៗហើយ! HyunA និង Dawn បង្ហាញចិញ្ចៀនភ្ជាប់ពាក្យ Fan សាទរផ្អើលចក្រវាល

កាលពីថ្ងៃ០៣ ខែមករា ឆ្នាំ ២០២២ HyunA និង Dawn បានបង្ហើបដំណឹងល្អមួយ ដោយបង្ហោះចិញ្ចៀនបញ្ជាក់ថាពួកគេជិតមានដំណឹងល្អហើយ។ Dawn បានបង្ហោះដោយសរសេរពាក្យថា MARRY ME? ស្របពេល HyunA វិញបានបង្ហោះថា «ប្រាកដហើយ, YES»។

ក្នុងនាមជាអ្នកគាំទ្រ ក្រោយពេលឃើញភ្លាម ពិតជារំភើបចិត្តបំផុត ពេលតារាជាទីសំណព្វរបស់ពួកគេមួយគូនេះឈានដល់ថ្ងៃភ្ជាប់ពាក្យ ហើយមិនយូរមិនឆាប់ដំណឹងល្អនៃថ្ងៃមង្គលក៏ជិតមកដល់ឆាប់ៗដែរ។

យ៉ាងណាមិញ ភ្លាមៗ HYUNA ក៏ស្រាប់តែឡើង Trending ពេញ Twitter ក្រោយដំណឹងភ្ជាប់ពាក្យរបស់នាងចេកចាយពេញអ៊ីនធើណិត។ HyunA និង Dawn បានទទួលក្ដីស្រឡាញ់និងការគាំទ្រខយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីបានពួកគេបានសារភាពពីចំណងស្នេហ៍កាលពីឆ្នាំ ២០១៨។

អាចននិយាយបានថា មួយគូនេះ គឺជាគូស្នេហ៍គំរូប្រចាំពិភព K-Pop ដោយមិនដែលមានបញ្ហាល្អក់កករខ្លាំង នាំឲ្យកង្វល់ចិត្ត Fan ទេ។ ផ្ទុយទៅវិញ ពួកគេមានតែកាន់តែបង្ហាញនូវភាពវិជ្ជមាន និងរូបភាពក្នុងន័យលើកទឹកចិត្តដល់សាធារណៈពីក្ដីស្នេហ៍ដែលបានសាងមក៕

ដកស្រង់ពី៖Sabay