Social Network

បវរកញ្ញាចក្រវាល២០២០ រ៉េត សារីតា បានសម្តែងរឿងហូលីវូដសម្រាប់ឆ្នាំ២០២២ ដែលជាក្តីស្រមៃតាំងពីតូច

ពិធីការិនីប្រកបដោយចំណេះដឹងខ្ពស់ និងជា Miss Universe Cambodia ២០២០

កញ្ញា រ៉េត សារីតា នឹងសម្តែងនៅក្នុងខ្សែភាពយន្តលក្ខណៈហូលីវូដជាមួយតារាភាពយន្តល្បីៗជាច្រើនទៀត ដែលទាំងនេះគឺជាក្តីស្រម៉ៃរបស់នាងតាំងពីកុមារភាពមកម្លេះ ពេលនេះបានដូចបំណងហើយ។ បើតាមហ្វេសប៊ុកផេករបស់ Miss New Generation បានឲ្យដឹងថា នៅក្នុងឆ្នាំំ២០២២នេះ កញ្ញា រ៉េត សារីតា នឹងចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តលក្ខណៈហូលីវូដ ជាមួយតារាភាពយន្តដ៏ល្បីផ្សេងៗទៀតជាច្រើន។ ចំពោះរឿងនេះក៏និងត្រូវចាក់ផ្សាយតាមរោងភាពយន្តនៅក្នុងស្រុកក៏ដូចជាក្រៅស្រុកផងដែរ។

ទាំងនេះគឺជាក្តីស្រមៃតាំងពីកុមារភាពមកម្លេះ។ជុំវិញរឿងនេះដែរ ក៏ចង់ដឹងថា កញ្ញាថតរឿងនេះដើរតួជាអ្វី ហើយថតឲ្យក្រុមហ៊ុនមួយណាដែរ ខណៈSabay មិនទាន់ទទួលបានការឆ្លើយតបពីនាងមកវិញ។ រម្លឹកផងដែរថា កញ្ញា រ៉េត សារីតា គឺជាMiss Cambodia ២០២០ ដែលមានទេពកោសលល្អ មានភាពវ័យឆ្លាត ហើយថ្មីៗនេះ ក្រសួងកិច្ចការនារីបានផ្តល់តួនាទីយ៉ាងសំខាន់ឲ្យនាងជាអង្គរាជសុឆន្ទៈ ទៀតផង ៕

 

ដកស្រង់ពី៖ Sabay