Social Network

រំជួលចិត្ត! ថ្ងៃកំណើត ចិត្ត កញ្ចនា ជូនអំណោយចាស់ៗ និងបង្កើតយុទ្ធនាការរ៉ៃអង្គាសប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា

តារាចម្រៀង ចិត្ត កញ្ចនា បានរៀបចំអំណោយជូនចាស់ៗដែលនៅតាមផ្លូវ ក្នុងថ្ងៃខួបកំណើត ថែមទាំងបង្កើតយុទ្ធនាការរ៉ៃអង្គាសប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា រហូតមានអ្នកចូលរួមបរិច្ចាកថវិការមកកាន់នាងយ៉ាងច្រើនទៀតផង។

នៅសល់តែប៉ុន្មានថ្ងៃទៀតនោះទេ គឺជាថ្ងៃកំណើតរបស់ ម្ចាស់បទ "តុបាយ" ហើយនៅប៉ុន្មានម៉ោងមុននេះ ចិត្ត កញ្ចនា បានបង្កើតជាវីដេអូខ្លីមួយប្រហែលជា៨នាទី បង្ហាញពីការរៀបចំអំណោយបន្តិចបន្តួចជា អង្ករ លុយ ម៉ាស់ ដើម្បីចែកជូនចាស់ៗដែលមានភាពលំបាកនៅតាមផ្លូវ។ កញ្ចនា បានបញ្ជាក់ប្រាប់ថា មូលហេតុដែលនាងសម្រេចធ្វើរឿងបែបនេះ ក៏ព្រោះតែកាលពីមុន នាងក៏ធ្លាប់លំបាកដែរ ហើយនេះគឺជាការចែករំលែកនូវក្តីស្រលាញ់របស់នាងចំពោះពួកគាត់ ហើយរាល់ពេលដែលនាងជិះតាមផ្លូវ នាងឃើញលោកតា លោកយាយចាស់ៗ ធ្វើឲ្យប៉ះបេះដូងរបស់នាង មានអារម្មណ៏អាណិត រំជួលចិត្ត នាងមិនចង់បានអ្វីក្រៅពីចង់ឃើញស្នាមញញឹមរបស់ពួកគាត់នោះទេ។

មិនត្រឹមតែរៀបចំជាអំណោយជូនចាស់ៗតែប៉ុណ្ណោះទេ តារាស្រីរូបនេះ ក៏បានបង្កើតយុទ្ធនាការរ៉ៃអង្គាសប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ គ្រាន់តែនាងបានបង្ហោះវីដេអូនេះភ្លាម មានអ្នកចូលរួមថវិកាខ្លះមានតិច ខ្លះមានច្រើន៕

ដកស្រង់ពី៖ Sabay