Social Network

មិនទៅណាបាត់ឆាប់ៗទេ iPhone SE បង្ហាញវត្តមានម្ដងទៀតនៅ២០២២ ទាញអ្នកប្រើ ១ពាន់លាននាក់ពី Android

Apple បានបញ្ចេញ iPhone SE ពីរម៉ូឌែលកាលពីឆ្នាំ២០១៦ និង ២០២០ ហើយនៅឆ្នាំ២០២២ ខែមីនា ខាងមុខ មានដំណឹងចចាមអារ៉ាមថា ម៉ូឌែល SE នឹងលេចវត្តមានម្ដងទៀត ដោយនឹងក្លាយជាទូរសព្ទ 5G ដែលមានតម្លៃសមរម្យបំផុតរបស់ Apple និងអាចអូសទាញអ្នកប្រើ Android ឱ្យមកប្រើស្មាតហ្វូននេះប្រមាណជា ១ពាន់លាននាក់ ផងដែរ ។

តោះ! យើងនឹងមកដឹងលក្ខណៈសម្បតិ្តត្រួសៗពី iPhone SE 2022៖ការឌីហ្សាញ មានពីរផ្លូវ អ្នកវិភាគលើកឡើងផ្សេងគ្នា ថាវាអាចនៅរក្សារូបរាងដដែល ប្រើអេក្រង់ LCD ៤,៧អ៊ិញ ដូចទៅនឹង iPhone 8 ហើយខ្លះទៀតថា វានឹងប្រើអេក្រង់ ៥,៥អ៊ិញ ឌីហ្សាញយកលំនាំតាម iPhone XR ពិសេសគឺដាក់ប៊ូតុងស្គេននៅចំហៀងនឹងប៊ូតុងបិទបើក។

បន្ទះឈីប និងទំហំផ្ទុក គេរំពឹងទុកថា វានឹងយកលំនាំតាម iPhone 13 ដែលប្រើបន្ទះឈីប A15 Bionic និងទំហំផ្ទុកចាប់ពី 128GB ឡើងទៅ។ កាមេរ៉ា មិនមានដំណឹងច្រើនពីកាមេរ៉ាវានោះទេ ប៉ុន្ដែគេរំពឹងថាបន្តប្រើលែនមួយគ្រាប់ដូចជំនាន់មុនដដែល។ សេវាទូរសព្ទ អាប់ឌែតពី 4G ទៅកាន់សេវា 5G។

បច្ចេកវិទ្យាសាកថ្ម មិនគាំទ្របច្ចេកវិទ្យាសាកថ្ម Wireless ចុងក្រោយ MagSafe។ ថ្ងៃដាក់បង្ហាញ យោងតាម Bloomberg iPhone SE 3 អាចនឹងត្រូវបានបង្ហាញនៅ ថ្ងៃទី៨ ខែមីនា។ តម្លៃ គេរំពឹងទុកថាអាចមានតម្លៃប្រមាណជា ៣៩៩ដុល្លារ៕

ដកស្រង់ពី៖sabay