Social Network

លេចមុខតួសម្តែងថ្មីល្បីៗបន្ថែមទៀត ក្នុងរឿងភាគរបស់សម្តេចតេជោ

ថ្មីៗនេះរឿងភាគខ្នាតថំ " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី " របស់សម្តេចតេជោ ឃើញមានលេចមុខតួសម្តែងថ្មឺៗបន្ថែមទៀតហើយ ក្រោយសម្តេចតេជោ បានបើកពិធីសំណេះសំណាលជាមួយក្រុមការងារនឹងតួសម្តែង។

កាលពីថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ធ្វើពិធីសំណេះសំណាលជាមួយក្រុមការងារនឹងតួសម្តែងក្នុងរឿងភាគ " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី " ដោយក្នុងពិធីនោះ ឃើញមានតួសម្តែងថ្មីៗជាច្រើនទៀតដែលលេចវត្តមាននៅទីនោះដូចជា លោក ហេង ប៊ុនលាភ(តារាចម្រៀង) លោក ធាន (ក្នុងរឿងនគរមាស) លោក ជាសំណាង លោក រឿមរ៉ាមូ អ្នកនាង មឿន និមល ហៅ ប៉េង ប៉ោង កញ្ញា កែវនិសា តារាសម្តែងជើងចាស់អ្នកនាង ចាន់តារាទី រួមទាំងតារាសម្តែងជាច្រើនទៀតដែលមិនទាន់រៀបរាប់ឈ្មោះអស់។

បញ្ជាក់ផងដែរថា ខ្សែរឿងភាគ " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី "ដែលសាច់រឿងឆ្លុះបញ្ចាំងពីជីវិតពិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ហើយឥឡូវនេះរឿងភាគនេះត្រូវបានដំឡើងចំនួនដល់ទៅ៥២ភាគ ពង្រីកសេណារីយូដោយបញ្ជូលតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីបន្ថែមទៀត៕

ដកស្រង់ពី៖Sabay