Social Network

សោកស្ដាយ! គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតប្អូនប្រុស MGC២០១៤ នូ ទឹមស្រីនៀត ទាំងក្មេងវ័យ

ពិតជាដំណឹងតក់ស្លុតសម្រាប់មហាជន ជាពិសេសក្រុមគ្រួសារនៃសព Miss Grand Cambodia ២០១៤ គឺកញ្ញា នូ ទឹមស្រីនៀត ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ម្នាក់គ្មានថ្ងៃវិលត្រឡប់។

នៅប៉ុន្មានម៉ោងមុននេះគណនីហ្វេសប៊ុកផ្លូវកររបស់បវរកញ្ញា Miss Grand Cambodia ២០១៤ នូ ទឹមស្រីនៀត បានឱ្យដឹងថាកាលពីថ្ងៃទី៨ កុម្ភៈម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងចំពោះប្អូនប្រុសរបស់នាង។ រហូតមកដល់ពេលនេះជនរងគ្រោះឈ្មោះ សឹង ពិសាល បានទទួលមរណភាពបាត់ទៅហើយ បន្សល់ត្រឹមក្ដីអាឡោះអាល័យចំពោះគ្រួសារ។

យ៉ាងណាមិញបន្ទាប់ពីទទួលដំណឹងរន្ធត់នេះ មហាជន ក៏ដូចជាមិត្តរួមអាជីពជាមួយនិងស្រីនៀត បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះមរណភាពយ៉ាងក្មេងវ័យ និងឆាប់រហ័សរបស់ប្អូនប្រុស MGC២០១៤ ស្រីនៀត៕

ដកស្រង់ពី៖Sabay