Social Network

ដើមឆ្នាំ២០២២ គង់ សុជាតា កាក់កបខ្លាំងក្ដោបឱកាសការងារសិល្បៈណែនដៃ

នៅដើមឆ្នាំ២០២២ តារាសម្ដែងស្រកក្រោយកញ្ញា គង់ សុជាតា ហុងស៊ុយខ្ពស់ត្រដែតដែលក្ដោបក្ដាប់ឱកាសការងារសិល្បជាច្រើនហូរហែ។

ថ្មីៗស្រីស្អាត សុជាតា ទើបបង្ហាញវត្តមានយ៉ាងពិសេសក្នុងកម្មវិធីដើរម៉ូដសំលៀកបំពាក់ដ៏ល្បីប្រចាំឆ្នាំ ដែលវត្តមានរបស់នាងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងជាម៉ូដសំលៀកបំពាក់ស្រស់ស្អាត និងប្លែក ភ្នែក។

មិនតែប៉ុណ្ណោះទេព្យកោសល្យនៃការដើរម៉ូដរបស់ក៏ពិសេសមិនធម្មតា ពោលគឺដើរបង្ហាញម៉ូដយ៉ាងជឿជាក់ ជាមួយការបោះជំហ៊ានដើរស្អាតពេញដោយទំនុកចិត្ត សមជាតារាម៉ូដែលអាជីព។

បន្ទាប់ពីទទួលឱកាសការងារជាតារាបង្ហាញម៉ូដក្នុងកម្មវិធីល្បីប្រចាំឆ្នាំ គង់ សុជាតា ក៏ទើបទទួលការងារសម្ដែងថ្មីមួយក្នុងរឿងស្នេហាយុវវ័យ សម្រាប់អបអរថ្ងៃ១៤កុម្ភៈ ថ្ងៃបុណ្យនៃក្ដីស្រលាញ់។

ផ្អែកលើសមត្ថភាពដើរម៉ូដដ៏ល្អរបស់ សុជាតា នៅមិនទាន់អស់ទេនាងក៏មានសមត្ថភាពផ្នែកសម្ដែងយ៉ាងប៉ុនប្រសប់ផងដែរ ទើបផលិតករបានជ្រើសនាងដើរតួក្នុងរឿងស្នេហាយុវវ័យ ដែលរឿងនេះនឹងធ្វើការចាក់ផ្សាយក្នុងពេលឆាប់ៗនេះ រង់ចាំតាមដានទស្សនានៅលើគេហទំព័រហ្វេសបុក Sabay, Sabay News Entertainment, ប្រលោមលោក Sabay និង Smart Axiata ដែលនឹងមានចាក់ផ្សាយនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ៕

ដកស្រង់ពី៖Sabay