Social Network

Aom Sushar ចាយលុយរាប់លានដុល្លារទិញផ្ទះថ្មី ខាងក្នុងរៀបចំស្អាតប្រណិតដូចវាំង

តារាសម្ដែងឆ្នើមប្រចាំឧស្សាហកម្មកម្សាន្ដ Aom Sushar ទើបតែបង្អួតផ្ទះថ្មីដែលធ្វើឱ្យអ្នកគាំទ្របើក ភ្នែកធំៗតែម្ដងជាមួយផ្ទះវីឡាដ៏ប្រណិតឥតខ្ចោះ និងសម្ភារៈ ក្នុងផ្ទះមានតម្លៃថ្លៃកប់ពពក។

Aom Sushar ពិតជាមានមោទនភាពយ៉ាងខ្លាំងបន្ទាប់ពីនាងបានសម្រេចចិត្តទិញផ្ទះថ្មីដ៏ធំល្វឹងល្វើយ ទុកជារង្វាន់សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ឪពុកម្តាយ រស់នៅប្រកបដោយសុភមង្គល ហើយផ្ទះនេះ មានតម្លៃរហូតដល់ទៅជាង ៦០លានបាតឯណោះ។

ដើម្បីជាកាដូសម្រាប់ខ្លួនឯង ដែលខំប្រឹងធ្វើការ និងប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង១៥ឆ្នាំ មកនេះទើបស្រីស្អាតរាងតូចច្រឡឹង Aom Suchar សម្រេចចិត្តទិញទុកជារង្វាន់សម្រាប់ខ្លួនឯង និង ឪពុកម្ដាយរបស់នាង។

រហូតមកដល់ពេលនេះផ្ទះថ្មីរបស់នាងបានសាងសងរួចរាល់១០០%ហើយ ហើយការតុបតែងខាង ក្នុងវិញគឺពិសេសមែនទែនដែលនាងបានជ្រើសយករបស់សុទ្ធតែមានតម្លៃដាក់តាំង និងរៀបចំលំអ ជាមួយសម្ភារៈប្រណិតៗ។ ក្នុងនោះមហាជន និងមិត្តរួមអាជីពជាច្រើនបានចូលរួមអបអរសាទរ ដល់នាងគ្រប់ៗគ្នា៕

ដកស្រង់ពី៖Sabay