Social Network

ការបាត់បង់ជីវិតតន្ត្រីករ Reno ជាសោធនាដកម្មឈឺចាប់បំផុតសម្រាប់សិល្បករប៉ុន្មានដួងនេះ

ថ្មីៗនេះនៅលើបណ្ដាញសង្គមមានចែករំលែកជាច្រើនជុំវិញការស្លាប់របស់តន្រ្តីករកម្ពុជាម្នាក់ឈ្មោះ Reno ដែលលោកទើបមរណកាលម្សិលមិញនេះដោយសាររោគាពាធ ហើយវាជាការចង់ចាំនិងឈឺ ចាប់បំផុតសម្រាប់ក្រុមគ្រួសារ និងមិត្តរួមអាជីព។

មរណកាលរបស់តន្ត្រីកររូបនេះធ្វើសិល្បករកម្ពុជាជាច្រើនរូបដែលស្រលាញ់ និងកំពុងប្រឡូកក្នុង វិស័យតន្ត្រីមានការសោកស្ដាយ ស្រណោះជាពន់ពេកដែល Reno ទទួលមរណភាពទាំងក្មេងវ័យ បែបនេះ។ ក្រោយការស្លាប់របស់តន្ត្រី Reno បន្សល់នូវរូបភាពអនុស្សាវរីយ៍រយលានអត្តន័យដែលធ្លាប់មានរួមគ្នា ជាមួយសិល្បករ និងតន្ត្រីករជាច្រើននាក់ផ្សេងទៀត។

ក្នុងនោះសូម្បីតែកំពូលតារាចម្រៀងរ៉េបកម្ពុជា វណ្ណដា , អ្នកចម្រៀងនិងនិពន្ធបទភ្លេង Rawyer Influencer លោក Artika រួមជាមួយសិល្បករ និង តន្ត្រីផ្សេងទៀតបង្ហាញការឈឺចាប់ និង សោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់អ្នកមានសមត្ថភាព ផ្នែកតន្ត្រី។

ទន្ទឹមនឹងនេះអ្វីដែលធ្វើឱ្យមហាជន និងសិល្បករ តន្រ្តីករ មិនអាចបំភ្លេចនោះគឺ Reno ជាតន្ត្រីករមួយរូប មានអត្តចរិកស្លូតបូត តែងតែជាមួយជ្រោមជ្រែង និងជួយលើកទឹកចិត្តបង្ហាត់បង្រៀន ដល់តន្ត្រីករជំនាន់ ក្រោយ ដែលស្រលាញ់ និងចង់ក្លាយជាតន្ត្រីករអាជីព៕

ដកស្រង់ពី៖Sabay