Social Network

ក្តៅៗ! បុរសម្នាក់អះអាងថាខ្លួនជា ស៊ីន ស៊ីសាមុត ចាប់ជាតិ ថែមទាំងលើកស្លាកធំៗនៅមុខផ្ទះ

បុរសម្នាក់បានធ្វើឲ្យមហាជនមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលោកបានអះអាងថា ខ្លួនជា ស៊ីន ស៊ីសាមុត ចាប់ជាតិ។

តាមរយៈវីដេអូសំភាសន៏ដោយលោក សេង តារា នៅក្នុងyou Tube របស់លោកផ្ទាល់បានបញ្ជាក់ថា បុរសដែលបានអះអាងថា ខ្លួនជាលោក ស៊ីន ស៊ីសាមុតរូបនេះ មានឈ្មោះថា ជន់ គង់ មានអាយុ៤១ឆ្នាំ រស់នៅភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅក្នុងវីដេអូមួយនេះ លោក ជន់ គង់ បានរៀបរាប់ថាខ្លួនបានចាំជាតិបាន៥០ភាគរយ ចំណុចខ្លះក៏ចាំចំណុចខ្លះក៏មិនចាំដែរ ព្រោះកាលនោះលោកត្រូវបានគេសម្លាប់ទៅហើយ តែព្រលឹងរបស់លោកនៅដឹងដល់ពេលគេសម្លាប់ថែមទាំងដឹងខ្លួនបានចាប់ជាតិទៀតផង។លោកបានបន្ថែមទៀតថា នូវពេលលោកលឺគេចាក់ចម្រៀងរបស់ខ្លួនធ្វើឲ្យលោកមានអារម្មណ៏ក្តុកក្តួល នឹកស្រណោះជាពន់ពេក មិននឹកស្មានថាកាលពីមុនមានអ្នកស្គាល់ល្បីសុះសាយ មកដល់ឥឡូវគ្មានអ្នកស្គាល់។

អ្វីដែលកាន់តែចាប់អារម្មណ៏ខ្លាំងនោះ គឺលោក ជន់ គង់ មិនត្រឹមតែអះអាងខ្លួនជាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុតនោះទេ លោកថែមទាំងបានលើកស្លាកធំមួយនៅចំពីមុខផ្ទះដោយដាក់ថា ផ្ទះ ស៊ីន ស៊ីសាមុត ចាប់ជាតិបង្ហាញអ្នកស្រុកទៀតផង។ចំពោះការលើកស្លាកនេះដែរលោកមិនចង់បង្ហាញនោះទេ តែលោកលាក់មិនជិត ទើបលើកបង្ហាញអ្នកស្រុកតែម្តងទៅ ហើយស្លាកនេះត្រូវបានលើកឡើងនៅឆ្នាំ២០១៦។

គួរបញ្ជាក់ផងដែរថា លោក ស៊ិន ស៊ីសាមុត កើតនៅឆ្នាំ១៩៣២ ជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ ហើយលោកបានទទួលមរណភាពនៅថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ១៩៧៦៕

ដកស្រង់ពី៖Sabay