Social Network

Ford Ranger XLT ស៊េរីឆ្នាំ២០២២ មានម៉ាស៊ីន ២ជម្រើសតម្លៃខុសគ្នាតែ ១ពាន់ដុល្លារ

រថយន្ត Ford Ranger XLT ស៊េរីឆ្នាំ២០២២ បង្ហាញរូបរាងថ្មីឲ្យកាន់តែមានភាពទាក់ទាញ ជាមួយនឹងការផ្លាស់ប្តូរប៉ាណាថ្មីដែលបំពាក់ជាមួយអក្សរផុស FORD ធំដូចទៅនឹងប៉ាណារថយន្ត Ford Ranger Raptor ដែរ។

ក្រៅពីការផ្លាស់ប្តូររូបរាងផ្នែកខាងមុខ រថយន្តនេះក៏នៅតែបន្តបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនចំណុច។ Ford Ranger XLT ប្រើម៉ាស៊ីនម៉ាស៊ូតសម្រាប់ម៉ូដែល 2.2L អាចផលិតនូវកម្លាំងបាន ១៥០សេះ និងកម្លាំងរមួល ៣៨៥ញូតុនម៉ែត្រ និងម៉ូដែល 3.2L ដែលអាចផលិតនូវកម្លាំងសេះដល់ទៅ ២០០សេះ និងកម្លាំងរមួលបានដល់ទៅ ៤៧០ញូតុនម៉ែត្រ។

ប្រអប់លេខ 6 វគ្គអូតូ ដែលធ្វើឲ្យមានភាពរលូនក្នុងការបើកបរ។យ៉ាន់កង់បែបស្ព័រមានទំហំ 17អ៊ីញអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញ ។

វាមានប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ។ ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ។យ៉ាន់កង់បែបស្ព័រមានទំហំ 17អ៊ីញអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញ ។

វាមានប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ។ ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ។

ដកស្រង់ពី៖abay