Social Network

ដំណឹងពិសេស! Messenger ឥលូវអាចផ្ញើសារសំឡេង ៣០នាទី និងស្ដាប់សំឡេងមុនផ្ញើបាន

Meta ទើបដាក់ឱ្យប្រើមុខងារថ្មី លើកម្មវិធីផ្ញើសារ Messenger ដែលអាចផ្ញើសារជាសំឡេងលើសពី ១នាទី ឬវែងបំផុតដល់ទៅ ៣០នាទី ឯណោះ។

មិនតែប៉ុណ្ណោះ Messenger ក៏មានមុខងារថ្មី Recording Controls អំឡុងពេលផ្ញើសារជាសំឡេង អ្នកផ្ញើអាចចុចផ្អាកថត ស្ដាប់ឡើងវិញ លុប ឬថតសំឡេងបន្តបានផងដែរ។ អ្នកប្រើអាចអាប់ឌែតកម្មវិធីផ្ញើសារ Messenger ទៅជំនាន់ចុងក្រោយបំផុត និងសាកល្បងប្រើមុខងារទាំងនេះបាន៕

ដកស្រង់ពី៖sabay