Social Network

តិចច្រឡំតារាថៃ ឬកូរ៉េចុះ នេះគឺ ម៉េងហួត តារាពន្លកថ្មី កំពុងពង្វក់ចិត្តក្រមុំជាច្រើននាក់

ម៉េង ហួត គឺជាតារាប្រុសចំណូលថ្មីប្រជាំវិស័យសិល្បៈ ដែលកំពុងពេញទទួលបានការគាំទ្រ និងក៏កំពុងក្រាញននៀលពេញទំហឹងក្នុងអាជីពនេះដែរ។ តាមដំណឹង ឆាប់ៗខាងមុខ ពោលគឺនៅថ្ងៃទី ១៤ ខែកុម្ភៈ ម៉េង ហួត នឹងមានស្នាដៃថ្មី ជារឿងខ្លីដែលគ្រោងចេញផ្សាយអង្រួនចិត្តមហាជន។

សាច់រឿងយ៉ាងណា មានតែរង់ចាំទស្សនា ហើយចាំសង្កេតមើលថាទឹកដៃសម្ដែងរបស់តារាវ័យក្មេងរូបនេះខ្លាំងកម្រិតណា? ដូច្នេះចេញពីការងារសិល្បៈ ងាកមកគយគន់រូបសម្បត្តិរបស់ ហួត វិញ។ រូបរាងរបស់តារារូបនេះកំពុងធ្វើឲ្យមហាជនលង់ស្នេហ៍ ពិសេសអ្នកគាំទ្រដែលជាយុវវ័យ ព្រោះក្រឡេកមើលភ្លាម មានមនុស្សមិនតិចទេច្រឡំថា លោកជាបរទេស ទាំងដែលតាមពិត ម៉េង ហួត គឺជាកូនខ្មែរពិត។

ជាភស្តុតាង សូមទស្សនារូបភាពដូចខាងក្រោម៖ តាមដាន គណនី Instagram របស់ ម៉េង ហួត menghout_2n និង រង់ចាំតាមដានទស្សនារឿងខ្លីថ្មី លើគេហទំព័រហ្វេសបុកផេក Sabay, Sabay News Entertainment, ប្រលោមលោក Sabay និង Smart Axiata ដែលនឹងមានចាក់ផ្សាយនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ៕

ដកស្រង់ពី៖Sabay