Social Network

អៀម វណ្ណី កំពុងបារម្ភខ្លាំង ព្រោះឪពុកត្រូវចូលវះកាត់ ក្រោយបទពិសោធន៏បងប្រុសវះកាត់បរាជ័យរហូតលាចាកលោក

តារាចម្រៀងលោក អៀម វណ្ណី កំពុងតែសោកសៅខ្លាំង ពេលទទួលដំណឹងថា លោកឪពុកបង្កើតរបស់ខ្លួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្សីដើម្បីវះកាត់។ នៅមុននេះបន្តិចលោក អៀម វណ្ណី បានបង្ហាញរូបភាពមួយសន្លឹករបស់ឪពុកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបញ្ជាក់ថា ពុកត្រូវវះកាត់ហើយ សូមឲ្យពុកបានសុវត្ថភាពនិងឆាប់ជា។

គ្រាន់តែឃើញបែបនេះធ្វឲ្យគ្រប់គ្នាចូលខមមិនជូនពរសូមឲ្យឪពុករបស់លោកទទួលបានជោគជ័យ និងឆាប់ជាសះស្បើយ។ តារាចម្រៀងលោក អៀម វណ្ណី បានប្រាប់ Sabay ឲ្យដឹងថា តាមពិតទៅឪពុករបស់លោកគាត់មានជំងឺតំរងនោម ហើយមានដុះសាច់នៅរន្ធបង្ហួរនោម ទើបធ្វើឲ្យស្ទះទឹកនោមនិងចុកឈឺនៅកន្លែងតំរងនោមតែម្តង ហើយឥឡូវនេះឪពុករបស់លោកទើបតែបញ្ជូនពីបាត់ដំបងទៅមន្ទីរពេទ្យរុស្សីបាន២ថ្ងៃតែប៉ុណ្ណោះ ហើយពេទ្យតំរូវឲ្យវះកាត់ បើមិនវះទេ វាអាចឈឺឡើងត្រឡប់មកវិញដដែល។

អៀម វណ្ណី បានបញ្ជាក់ប្រាប់បន្ថែមទៀតថា ឪពុករបស់លោកបានប្រាប់លោកថា គាត់ឈឺអស់រយៈពេលច្រើនឆ្នាំមកហើយ តែមិនសូវខ្លាំង ដោយគ្រាន់តែលេបថ្នាំតាមធម្មតាតែប៉ុណ្ណោះ តែឥឡូវទើបមានបញ្ហាខ្លាំងដោយនោមមកចេញឈាមតែម្តង ទើបពេទ្យតំរូវឲ្យមកមន្ទីរពេទ្យភ្នំពេញដើម្បីវះកាត់។

ក្នុងនាមជាកូនមួយរូប អៀម វណ្ណី ពេលទទួលបានដំណឹងថាគាត់ជិតវះកាត់ វណ្ណី មានអារម្មណ៏ភ័យ ហើយក៏បារម្ភខ្លាំងណាស់ដែរ ព្រោះថាលោកធ្លាប់មានបទពិសោធន៏ជាមួយបងប្រុសទី២របស់លោកកន្លងមកគាត់បានស្លាប់ដោយសារវះកាត់ ដោយជំងឺមហារីក ដូចនេះជំងឺមហារីកពេលត្រូវមុខកាំបិទវាលេចមុខឡើងច្ចឹងធ្វើឲ្យគាត់មិនអាចទ្រាំទ្របានរហូតស្លាប់កាលពីឆ្នាំ២០២០កន្លងទៅ។ ដូចនេះធ្វើឲ្យលោកបារម្ភខ្លាំង ក្រោយលឺដំណឹងថាឪពុករបស់លោកត្រូវវះកាត់៕

ដកស្រង់ពី៖Sabay