Social Network

ទើបដឹង! វិធីញ៉ែដំបូងៗនិងប្រើពាក្យបែករបស់ ហេង វិសាល មានភាពប៉ិនប្រសប់ដល់ម្លឹង

តារាប្រុសល្បីប្រចាំបណ្តាញសង្គមលោក ហេង វិសាល ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៏យ៉ាងខ្លាំង បន្ទាប់ពីលោកបានប្រាប់ពីយុទ្ធសាស្រ្តជាច្រើនពីរបៀបញ៉ែដំបូងៗនិងរបៀបបែបបាក់ស្នេហាទៅកាន់ដៃគូ។

ហេង វិសាល បានប្រាប់នៅក្នុងកម្មវិធីអ្នកជិតខាងថា មុនចាប់អារម្មណ៏ស្រីស្អាតម្នាក់គឺ វិសាល ឆាតទៅគេដោយផ្តើមពាក្យថា**Hi ** មួយវិញទៀតបើស្ថិតនៅក្នុងសម័យនេះយើងត្រូវដាក់ជាStory ដើម្បីបង្ហាញគេឲ្យដឹង។ តារាហ្វេសប៊ុករូបនេះបានបន្ថែមទៀតថា ប្រសិនបើលោកចាប់ងារម្មណ៏មនុស្សស្រីម្នាក់គឺលោកមិនទាន់ធ្វើអ្វីទាំងអស់ ដោយមិនឲ្យគេចាប់អារម្មណ៏ឡើយ ដោយដំបូងនោះត្រូវសង្កេតមើលគេ ថាមនុស្សស្រីម្នាក់នោះជាមនុស្សប្រភេទណា ចូលចិត្តអី បើយើងបានដឹងហើយ នោះយើងស្រួលដឹងពីគេ។

ឧទាហរណ៏ ប្រសិនបើនារីម្នាក់នោះមិនសូវចូលចិត្តលេងសើចទេ ហើយប្រសិនបើយើងទៅលេងជាមួយគេយើងកុំនិយាយច្រើនពេក មួយវិញទៀតបើយើងឃើញគេផុស Story ហើយយើងចូលRiply ថាCute អីច្ចឹងទៅ តែបើគេឆ្លើយតបមកវិញថា អរគុណវិញ ពេលនោះយើងកុំRiply ឲ្យសោះ ព្រោះបើយើងត្រូវឆ្លើយតបទៀតគេគិតថាយើងមានបំណងអីផ្សេងដូចជាចង់ញ៉ែគេហើយ គេអត់សូវចូលចិត្តទេ ដូចនេះយើងត្រូវស្ទាបស្ទង់សិន បន្ទាប់មកត្រូវRiply ឲ្យញឹកញាប់ បង្កើតបានជាធ្នាក់ក្នុងការទំនាក់ទំនងទៅគេវិញ។

មួយវិញទៀតបើសម្រាប់បទពិសោធន៏ស្នេហាពេលបែកបាក់គ្នា ហេង វិសាល បានប្រាប់ច្បាស់ៗថា សម្រាប់លោកផ្ទាល់ពេលចង់សុំគេបែកគឺលោក ត្រូវនិយាយតាមត្រង់ ប្រាប់គេវិញថាអត់ស្រលាញ់ មិនពេញចិត្តអ្វីគឺប្រាប់គេតាមត្រង់តែម្តងដោយមិនលាក់លៀម។

បញ្ជាក់ផងដែរថាលោក ហេង វិសាល គឺជាបុរសម្នាក់ដែលសម្បូរស្នេហ៏ មានវោហាសាសព្ទ័ចាក់ទឹកមិនលេច ធ្វើឲ្យនារីៗជាច្រើនតាមស្រលាញ់គ្រប់គ្នា ព្រោះតែរូបរាងសង្ហា មុខមានមន្តស្នេហ៏ បែបយុវវ័យរបស់វិសាល ធ្វើឲ្យស្រីៗចាប់អារម្មណ៏គ្របគ្នា ហើយម្នាក់ៗក៏ចង់បានលោកធ្វើជាសង្សារដែរ ព្រោះមើលទៅ វិសាល មានបេះដូងកក់ក្តៅច្រើន បើទោះបីអ្នកផ្សេងមើលទៅរាងខូចច្រឡឺមតិចមែន៕

ដកស្រង់ពី៖Sabay