Social Network

Mark បង្ហើបថា TikTok ជាគូប្រជែងខ្លាំងមែន ក្រៅពី Apple ឬ Google និងអ្នកផ្សេងទៀត

លោក Mark Zuckerberge ត្រូវបានសារព័ត៌មានរុស្ស៊ី RT ចុះផ្សាយដោយស្រង់សម្ដីផ្ទាល់ថា៖ “បើលើកឡើងពីគូប្រជែងរបស់ Facebook កាន់តែច្រើនឡើងៗ ក្នុងនោះមាន TikTok

ពិតជាគូប្រជែងខ្លាំងមែនដោយដណ្ដើមចំណែកទីផ្សារធំខ្លាំងណាស់ និងជាឧបសគ្គចំពោះ Facebook ទៅថ្ងៃអនាគត ក្រៅពីនោះក៏មាន Apple, Google, សេវាកម្ម YouTube Shorts និងសេវាកម្មផ្សេងទៀត។

បន្ទាប់ពីក្រុមហ៊ុនបណ្ដាញសង្គមដ៏មានឥទ្ធិពលនេះ បានហក់ប្រឡូកចូលទៅ ពិភពសិប្បនិម្មិត Metaverse ។ ក្រុមហ៊ុនបានបំបែកជាពីរ ដោយ Meta គឺជាក្រុមហ៊ុនមេ រីឯ Facebook នៅជាក្រុមហ៊ុនបណ្ដាញសង្គមដដែល គ្រោងនឹងដាក់ឈ្មោះរួមថា «Metamates» ។

បច្ចុប្បន្នក្រុមហ៊ុនទាំងពីរជួបរឿងរកាំរកូសជាមួយនឹងគូប្រជែងធំៗដូចជា Apple ពាក់ព័ន្ធនឹងបញ្ហា iOS 14 (App Tracking Transparency) ដែលបិទមិនឲ្យហ្វេសប៊ុកធ្វើអ្វីបាន និងបញ្ហាជាមួយ Google លើបញ្ហាបាត់បង់ចំនូល Ads ជាដើម។ កត្តាទាំងនេះធ្វើឲ្យ Meta បាត់បង់ចំណូលជាង ១០ ប៊ីលានដុល្លារឯណោះ៕

ដកស្រង់ពី៖sabay