Social Network

Peypey Dy និងក្រុមតូចចិត្តធំ រៀបចំកម្មវិធី Meet & Greet ឡើងផ្អើលសាលរោងកុននៅអ៊ីអន កាលពីម្សិល

កម្មវិធី Meet & Greet ដែលរៀបចំឡើងដោយក្រុម Peypey Dy បានប្រព្រឹត្តិទៅយ៉ាងឱឡារិកកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅ អ៊ីអន១ ដោយមានការចូលរួមយ៉ាងច្រើនពីអ្នកគាំទ្រ។

វាជាពេលដ៏អស្ចារ្យសម្រាប់ Peypey Dy និងក្រុមការងារដែលបានរៀបចំកម្មវិធីនេះរួមគ្នា ស្របពេលជាមួយនឹងការដាក់បញ្ចាំងភាពយន្តខ្លីបែបកំប្លែងលាយរន្ធត់ «ខ្មោចនាងភូមិរី»។ តាមការឲ្យដឹងពី Peypey Dy បានបញ្ជាក់ថាជំនួបកម្មវិធី និងបញ្ចាំងរឿងនៅពេលនេះ គឺមិនមានការលក់សំបុត្រឡើយ ពោលគឺក្រុមការងារបានចំណាយទាំងស្រុងក្នុងការរៀបចំឲ្យចេញជារូបរាង។

ក្នុងកម្មវិធី Meet & Greet នេះដែរ ក៏ឃើញថាក្រៅពីតួសម្ដែងក្នុងរឿង ម៉ាដូណាដែលជាពិធីករ ក៏នៅមានអ្នកចូលរួមជាច្រើននាក់ រួមមានតាំងពី Influencer ល្បីៗ និងតារាចម្រៀងដូចជា កញ្ញា តី លោក សក្កដា កញ្ញា វីឌីណែត ឆាឆា Linda Vee និងបុគ្គលល្បីៗជាច្រើនរូបទៀត។ ទស្សនាដូចខាងក្រោមនូវរូបភាពចេញពីទិដ្ឋភាពកម្មវិធី៖

ដកស្រង់ពី៖Sabay