Social Network

គិតត្រឹម ៣ថ្ងៃចុងក្រោយនៅសប្ដាហ៍នេះ តើមានតារា K-Pop ណាខ្លះឆ្លងកូវីដ១៩?

មួយរយៈចុងក្រោយនេះ សង្កេតឃើញថាព័ត៌មានប្រកាសស្ដីពីអ្នកឆ្លងកូវីដ១៩ ក្នុងពិភព K-Pop កាន់តែមានការកើនឡើងឥតស្រាកស្រាន្តឡើយ ហើយពិតជាបង្កជាការបារម្ភខ្លាំងសម្រាប់មហាជនដែលជាអ្នកគាំទ្រ។

តារាចាស់ថ្មីស្រាប់តែត្រូវឆ្លងបន្តកន្ទុយគ្នាពេញវិស័យ និងក្លាយជារឿងមួយគ្រប់គ្នាកត់ចូលជាទម្លាប់តាមដានព័ត៌មានតារាកើតកូវីដជាប្រចាំទៅហើយ។ ដូច្នេះសរុបត្រួសៗ ចង់ដឹងថាក្នុងសប្ដាហ៍នេះ (គិតចាប់ពីថ្ងៃទី១៤ ដល់ ១៦ខែកុម្ភៈ) មានតារាណាខ្លះភ្លាត់ស្នៀតកើតកូវីដ?

១. សមាជិកទាំងអស់របស់ក្រុម TEMPEST (៧នាក់)

 

២. Dann (KINGDOM)


៣.Park Woo Jin (AB6IX)

 

៤. V (BTS)


៥. Wonjin (CRAVITY)


៦. Chaeryoung (ITZY)

 

៧. San (ATEEZ)


៨. Eunkwang (BTOB)


សូមបញ្ជាក់ថា នេះជាចំនួនគិតរាប់ ៣ថ្ងៃចុងក្រោយប៉ុណ្ណោះ មិនរាប់អ្នកដែលកើតនៅថ្ងៃទី១៣ ខែកុម្ភៈ។

ដកស្រង់ពី៖Sabay