Social Network

ស្របពេលជួបទុក្ខធ្ងន់ ផេនខេក ទម្លាយរឿងក្នុងចិត្ត គង់ ច័ន្ទស្រីមុំ ឈប់ផ្ដល់កន្លែងឱ្យជ្រក

ថ្មីៗនេះតារាកំប្លែង និងជាពិធីករពូកែវោហាស័ព្ទ ផេនខេក ហាក់រងព្យុះភ្លៀងយ៉ាងខ្លាំងបន្ទាប់ពីជួបវិបត្តិ រឿងលុយកាក់ ស្មុកស្មាញរហូតគិតខ្លីប៉ងសម្លាប់ខ្លួនឯងដល់ទៅ៣ដង និងត្រូវបញ្ជូនទៅមន្ទីរពេទ្យជាច្រើនដង។

ឆ្លៀតក្នុងឱកាសចូឡរួមក្នុងកម្មវិធី V Talk តារារូបនេះបានរៀបរាប់រឿងរ៉ាវអំពីស្ថានភាពរបស់ខ្លួន និងស្វាមីកំពុងពីបាកត្រូវរស់នៅក្នុងបន្ទប់ជួលបួនជ្រុង បន្ថែមពីលើនេះ ផេន ខេក មានបំណុល សង្កត់ពីលើធ្ងន់ពីបាកនិងទប់ទល់ ដែលជាហេតុធ្វើឱ្យនាងគិតខ្លីចង់សម្លាប់ខ្លួនរាល់ពេល។

ស្របពេលរៀបរាប់ដំណើរជីវិតដ៏ជូរចត់រស់នៅបន្ទប់ចង្អៀតបួនជ្រុងពោពេញទៅដោយផលលំបាក ផេនខេក ក៏បានបង្ហើបថាកន្លងមកនាងទទួលបានការជ្រោមជ្រែងយ៉ាងពេញទំហឹងពីតារាស្រីកំពូលចិត្តធម៌ គង់ ច័ន្ទស្រីមុំ បានផ្ដល់ផ្ទះមួយល្វែងឱ្យ ផេនខេក ខ្ចីនៅរហូតនាងមានលទ្ធភាពទិញផ្ទះផ្ទាល់ ខ្លួន។ ដោយឡែកស្រាប់តែពេលនាងជួបបញ្ហាលុយកាក់កាន់តែខ្លាំង ស្រីមុំ បែរជាឈប់ឱ្យ ផេនខេក រស់នៅក្រោមដំបូលផ្ទះខ្លួនវិញ។

ចំពោះហេតុផលនោះគឺដោយសារតែ ផ្ទះល្វែងដែល ស្រីមុំ ផ្ដល់ឱ្យ ផេនខេក នៅនោះគឺវាជាប់ជាមួយ និងផ្ទះចំនួន៣ល្វេងទៀត ដែលផ្ទះទាំងនេះត្រូវបានក្រុមហ៊ុមគេទិញម្ដងទាំង៤ល្វែងតែម្ដង តើបជាហេតុធ្វើឱ្យ ស្រីមុំ ពិបាកក្នុងជួយ ផេនខេក ឱ្យនៅបន្ត។

ផេនខេក៖ “ខ្ញុំចង់និយាយបកស្រាយថាហេតុអីបានជាខ្ញុំកំពុកជួបបញ្ហា ម៉ែមុំគាត់ឈប់ឱ្យខ្ញុំនៅផ្ទះគាត់ ការពិតទៅផ្ទះគាត់មាន៤ល្វែងជាប់គ្នា ក្នុងនោះខ្ញុំនៅមួយល្វែងហើយមានគេមកទិញគឺគេចង់ទិញទាំង៤ តែម្ដងសម្រាប់បើក្រុមហ៊ុន ដូច្នេះហើយក៏គាត់ពិបាកក្នុងសម្រេចចិត្ត ប៉ុន្តែម៉ែមុំ សន្យាថារកផ្ទះថ្មីបាន ពេលណាគាត់និងជួយខ្ញុំ”។

យ៉ាងណាមិញបន្ទាប់ពីរៀបរាប់ដំណើរជីវិតដ៏ជូរចត់ ផេនខេក ក៏បានធូស្បើយច្រើនជាងមុនក្រោយមាន ការលើកទឹកចិត្តពីមិត្តរួមអាជីព ជាពិសេសអ្នកគាំទ្ររបស់ ផេនខេក នៅតែស្រលាញ់គាំទ្រចូលចិត្តរាល់ សកម្មភាព និងការសម្ដែងសិល្បៈរបស់លោក ដដែរ៕

ដកស្រង់ពី៖Sabay