Social Network

ខ្លាច Fan បារម្ភ Yeonjun (TXT) ចេញឆ្លើយឆ្លង Update ពីស្ថានភាពខ្លួនក្រោយឆ្លងកូវីដ១៩

កាលពីថ្ងៃទី១៦ ខែកុម្ភៈ BIGHIT MUSIC បានជូនដំណឹងថា Yeonjun (TXT) បានតេស្ត និងរកឃើញថាបានឆ្លងជំងឺកូវីដ១៩ នៅលើ Weverse ឲ្យអ្នកគាំទ្របានដឹង។ ពេលនេះសាមីខ្លួនមក Update ពីស្ថានភាពរបស់ខ្លួនឲ្យ Fan បានដឹង។

កាលពីថ្ងៃសៅរ៍ Yeonjun ស្រាប់តែមានអាការៈឈឺក្បាល ហើយក៏បានតេស្តម្ដងហើយ ឃើញថាលទ្ធផលគឺ វិជ្ជមាន។ ២-៣ថ្ងៃក្រោយ ស្រាប់តែលោកប្លែកក្នុងខ្លួន និងមានរោគសញ្ញាចេញមកថែមទៀត ទើបតេស្តជាថ្មីនៅថ្ងៃទី១៦ ក៏ចេញលទ្ធផល វិជ្ជមានតែម្ដង។ នេះបើតាមការឲ្យដឹងពី BIGHIT MUSIC។

ផលិតកម្មនៅបានបញ្ជាក់ទៀតថា ដោយដឹងថាខ្លួនមិនសូវស្រួលខ្លួន Yeonjun ក៏បាននៅឆ្ងាយពីសមាជិកក្រុមផ្សេងទៀតភ្លាមៗ។ បន្ថែមពីលើនេះ លោកក៏បានចាក់វ៉ាក់សាំងគ្រប់ ២ដូសរួចហើយដែរ ឯអាការៈដែលលោកជួបក៏មិនមានអ្វីច្រើនក្រៅពី វិលមុខ និងឈឺបំពង់កតិចៗ។ បច្ចុប្បន្ន Yeonjun កំពុងសម្រាកព្យាបាលនៅផ្ទះ និងរង់ចាំការណែនាំបន្ថែមពីមន្ត្រីសុខាភិបាល។

ដោយឡែកថ្មីៗនេះ Yeonjun បាន Update ពីស្ថានភាពរបស់ខ្លួន ឲ្យអ្នកគាំទ្រទាំងអស់ (MOA) បានដឹងហើយក្រោយគ្រប់គ្នាសម្ដែងការបារម្ភចំពោះលោក។ Yeonjun: ខ្ញុំខ្លាំងជាងជំងឺហ្នឹងទៀត! MOA: ពិតមែនហើយ! សម្រាកឲ្យបានច្រើន! ក្រៅពី Yeonjun មិនមានសមាជិក TXT រូបណាមានអាការៈប្លែកក្នុងខ្លួនទេ ហើយគ្រប់គ្នាក៏បានតេស្ត និងចេញលទ្ធផល អវិជ្ជមានទាំងអស់៕

ដកស្រង់ពី៖Sabay