Social Network

ពីក្រោយសមិទ្ធផលជាទីគាប់ចិត្តរឿង ខ្មោចនាងភូមិរី PeyPey Dy បង្ហើបថាក្រុមការងារជួបខ្មោចពិតៗពេលថត

ជាការពិតណាស់រឿងខ្មោចខ្មែរដ៏ល្បី ខ្មោចនាងភូមិរី ត្រូវបានក្រុមសម្ដែងជំនាន់ថ្មី PeyPey Dy យកមកផលិតម្ដងទៀត ដែលបញ្ជួលជាមួយឈុតឆាកព្រឺព្រួញរន្ធត់ញាប់ញ័រ លាយឡំជាមួយឈុតឆាកកំ ប្លែងសើចចុកពោះ មានលក្ខណៈខុសពីរឿងដើម ហើយរឿងនេះកំពុងទទួលបានការគាំទ្រយ៉ាងពេញ ទំហឹងពីសំណាក់មហាជន។

ទន្ទឹមនឹងសមិទ្ធផលជាទីគាប់ចិត្តមានអ្នកគាំទ្រទស្សនាច្រើនបែបនេះ PeyPey Dy ដែលជាអ្នកដឹកនាំ ផលិតរឿង និងជាងអ្នកចូលរួមសម្ដែងផ្ទាល់ បានធ្វើការបង្ហើបនូវរឿងរ៉ាវពិតស្ដែងៗជាច្រើនអំឡុងពេល ក្រុមការងារថតរឿងខ្មោចនាងភូមិរី។ Pey Pey Dy ថាអំឡុងពេលថតក្រុមការងារទាំងអស់ រួមទាំងក្រុមការងារថត ម្នាក់ៗសុទ្ធតែថតដល់ យប់ជ្រៅ ហើយសម្រាប់ទីតាំងថតគឺត្រូវថតនៅវត្តផ្ទាល់ តួសម្ដែងត្រូវចូលដេកក្នុងក្ដាមមឈូសផ្ទាល់ អ្វីដែលរឹតតែព្រឺសម្បុរនោះគឺទីតាំងថតនៅមុខកន្លែងដុតខ្មោច ទើបតែមានសពដុតហើយថ្មីៗ នៅសល់ ក្លិនឆ្អាបស្រស់ៗថ្មីៗ ដែលជាហេតុធ្វើឱ្យតួសម្ដែង ហ៊ាហ័ង មានការភ័យខ្លាចពេលថតព្រោះបានឃើញ ស្រមោលខ្មៅពិតៗរត់ទៅរត់មក អំឡុងពេលខ្លួនកំពុងថត។

លើសពីនេះ ឆយី ដែលប្រិយមិត្តស្គាល់ថាជាគ្រូចេះមន្ដអាគមល្បីលើបណ្ដាញសង្គមហ្វេសប៊ុក ក៏បាន លើកឡើងថាអំឡុងពេលថត រូបលោកក៏បានឃើញមនុស្សខ្មៅ និងឃើញស្ថនាភាពខុសប្រក្រតីដែរ ប៉ុន្តែដោយសារតែ ឆយី ធ្លាប់ជួបច្រើន និងចេះវិជ្ជាខាងនេះស្រាប់លោកមិនមានការភិតភ័យនោះទេ។

យ៉ាងណាមិញរឿងខ្មោចនាងភូមិរី ដែលជាស្នាដៃថតសាឡើងវិញដោយក្រុមសម្ដែង Pey Pey Dy ធ្វើការបញ្ចប់ថតរួចរាល់ ហើយរឿងនេះក៏បានបង្ហោះនៅលើ You Tube ផ្ទាល់របស់លោកជូនមហាជន ទស្សនាកាលពីយប់ថ្ងៃទី១៧ កុម្ភៈសម្រាប់វគ្គបញ្ចប់។ សាច់រឿងទាំងពីរវគ្គពិតជាមិនធ្វើឱ្យអ្នកគាំទ្រខក បំណងបន្តិចសោះឡើយ ពោលគ្រប់ឈុតឆាកសុទ្ធតែបានបង្កភាពព្រឺព្រួញ ជាមួយនឹងឈុតឆាកសើច ចុកពោះតាមរយៈសមត្ថភាពតួសម្ដែងសុទ្ធតែមានសត្ថភាព ទេពកោសល្យរាងខ្លួនៗមហាជនមិនស្ញើច សរសើមិនបាននោះទេ៕

ដកស្រង់ពី៖Sabay