Social Network

ហេតុតែខ្លាច​ហ្វេនបារម្ភ V សម្ដែងការគោរពអស់ពីចិត្ត និងប្រកាសថាខ្លួនជាពីកូវីដហើយ

ថ្មីៗនេះ V បានធ្វើបច្ចុប្បន្នភាព (Update) ស្ថានភាពពេលនេះ ទៅដល់អ្នកគាំទ្រដែលតែងផ្ដល់ក្ដីស្រឡាញ់ ក្រោយលោកបានឆ្លងជំងឺកូវីដ១៩ កាលពីសប្ដាហ៍មុន។កាលពីសប្ដាហ៍មុន BIGHIT MUSIC បានប្រកាសថា V (BTS) បានឆ្លងជំងឺកូវីដ១៩ ក្រោយមានអាការៈ ឈឺបំពង់កតិចៗហើយប្លែកក្នុងខ្លួន រួចទៅតេស្តក៏ស្រាប់តែចេញលទ្ធផល វិជ្ជមានកូវីដ។ ធម្មតាទេ នៅពេលដឹងថាតារាជាទីស្រឡាញ់មានជំងឺ អ្នកគាំទ្រជាច្រើននាក់សម្ដែងការបារម្ភ និងជូនពរលោកឲ្យឆាប់ជាឡើងវិញ។

ដូច្នេះ Hashtag “GetWellSoonTaehyung” ក៏ស្រាប់តែបង្ហោះឡើងព្រោងព្រាតពេញបណ្ដាញសង្គម Twitter នៅប៉ុន្មានថ្ងៃចុងក្រោយ។ នេះជាអ្វីដែលគ្រប់គ្នាត្រូវធ្វើតបស្នងនឹងចិត្តស្រឡាញ់ដែល V ធ្លាប់ធ្វើដាក់ពិសេសរាល់ពេលគ្រប់គ្នាពិបាកចិត្ត តារាប្រុសម្នាក់នេះតែងលើកទឹកចិត្តគ្រប់ពេល។ ក្នុងនាមជាអ្នកដែលគេបារម្ភ ដូច្នេះ V មុខជាបានឃើញហើយនូវសារលើកកម្លាំងចិត្តរបស់អ្នកគាំទ្ររបស់ខ្លួន ដូច្នេះលោកក៏បាន Update តបត្រឡប់ទៅវិញ ដើម្បីឲ្យអ្នកគ្រប់គ្នាបានធូរចិត្ត។

នៅលើ Instagram លោកបានបង្ហោះ Story ជាវីដេអូប៉ុន្តែមិននិយាយទេ ដោយសរសេរថា៖ «អរគុណអ្នកគ្រប់គ្នាសម្រាប់ការបារម្ភ ខ្ញុំលែងអីហើយ អរគុណដល់អ្នកទាំងអស់គ្នា»។

Story មួយទៀតនោះ សរសេរអក្សរអង់គ្លេសថា៖ «You’re sweet to worry have a good day»។ ទោះបីគិតមកដល់ពេលនេះ BIGHIT MUSIC មិនទាន់បានប្រកាសជាផ្លូវការ ប៉ុន្តែសាមីខ្លួនបានបញ្ជាក់លើ Twitter ថា៖ «ខ្ញុំបានជាស្រួលបួលហើយ»។ នេះសបញ្ជាក់ថា V តែងនៅជិត ARMY ហើយតែងផ្ដល់ភាពជិតស្និទ្ធ និងចែករំលែកព័ត៌មានផ្ទាល់ជាមួយអ្នកគាំទ្រគ្រប់ពេល៕

ដកស្រង់ពី៖Sabay