Social Network

ព័ត៌មានសំខាន់ៗពីមង្គលការ Son Yejin & Hyun Bin គូស្នេហ៍លំដាប់ Legend ប្រចាំ K-DRAMA

Son Ye Jin និង Hyun Bin នឹងរៀបចំពិធីមង្គលការដ៏ឱឡារិក ប៉ុន្តែជាលក្ខណៈឯកជននៅខាងក្រៅ គឺនៅសណ្ឋាគារ Walkerhill ក្នុងរដូវផ្ការីកខាងមុខ។

យោងតាមការចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ Son Ye Jin និង Hyun Bin នឹងរៀបការនៅចុងខែមីនា ខាងមុខ។ មង្គលការរបស់ពួកគេនឹងត្រូវធ្វើឡើងនៅទីធ្លាផ្នែកខាងក្រៅនៃ សណ្ឋាគារដ៏ប្រណីត Walkerhill ហើយតារាដែលនឹងចូលរួម ក៏ដូចជានឹងក្លាយជាអ្នកដំណើរការកម្មវិធីមាន Bae Yong Joon និង Kim Hee Sun។

ក៏មានការឲ្យដឹងដែរថា ពិធីនេះនឹងរៀបចំជាលក្ខណៈឯកជន ដោយមានភ្ញៀវចូលរួមខ្ទង់ ១០០នាក់ ហើយអ្នកទាំងនោះគឺមានតែសាច់ញាតិគ្រួសារ និងមិត្តជិតស្និទ្ធប៉ុណ្ណោះ។ ក្ដីស្នេហ៍របស់គូស្នេហ៍មួយគូនេះ ពិតជាអង្រួនចិត្តអ្នកគាំទ្រខ្លាំងមិនធម្មតា ក្រោយពួកគេបើកទម្លាយពីការពិតនៃទំនាក់ទំនងកាលពីចុងខែធ្នូ ឆ្នាំ២០២០។ ឈានដល់ពេលប្រកាសពីដំណឹងរៀបការនៅថ្ងៃទី១០ ខែកុម្ភៈនេះ អ្នកគាំទ្រក៏រឹតតែរំភើប និងសាទរអស់ពីចិត្ត៕

ដកស្រង់ពី៖Sabay