Social Network

ស្អាតប្រណិតកម្រិតណាទើប Baifern បង្អួតផ្ទះវីឡាថ្មីមានតម្លៃដល់ទៅជាង ២លានដុល្លារ?

តារាសម្ដែងឆ្នើមប្រចាំប្រទេសស្រីស្អាត Baifern Pimchanok បានបង្អួតផ្ទះថ្មីជិតរួចរាល់ហើយ ទៅដល់មហាជន។ មិនលាក់លៀមនាងបង្ហើបថាផ្ទះថ្មីនេះ ប្រមូលលុយទាំងអស់ដែលប្រឹងធ្វើ ការស្ទើរពាក់កណ្ដាលជីវិតយកមកសាងសងដើម្បីជាកាដូសម្រាប់ខ្លួនឯង។

តារាស្រីសាច់សខ្ចីលំដាប់លេខមួយក្នុងវិស័យសិល្បៈ ដែលមហាជនជាច្រើនស្រលាញ់គាំទ្រ ខ្លាំង ចំពោះរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យខ្ពស់របស់នាង Baifern កាន់តែធ្វើ ឱ្យគ្រប់គ្នាស្ញើចសរសើរចំពោះសមិទ្ធផលដ៏អស្ចារ្យដែលនាងខំប្រឹងអស់រយៈ១២ឆ្នាំក្នុងវិស័យ សិល្ប គឺនាងបានសម្រេចបំណងសាងសងទ្រនំថ្មីយ៉ាងប្រណិតមួយកន្លែង ដែលផ្ទះថ្មីនេះនាង ចំណាយរហូតដល់ទៅ ៨០លានបាត (ខ្ទង់ ២ ៤៧៣ ៩០៨ដុល្លារ) ឯណោះតម្លៃកប់ពពកតែម្ដង។

សង្កេតឃើញថាផ្ទះថ្មីមានតម្លៃ ៨០លានបាត ដែលតារាស្រីរូបនេះទើបសាងសងនេះពិតជា ធំទូលាយ ក្បូក្បាច់រចនាក្លោងទ្វាធំៗ កាំជណ្ដើរស្អាតតែម្ដង សិក្ដសមទៅនិងតម្លៃថ្លៃ ហើយ រហូតមកដល់ពេលនេះសាងសងជិតរួចរាល់ហើយ៕

ដកស្រង់ពី៖Sabay