Social Network

ស្ញើចសរសើរ! បុរសជនជាតិម្នាក់ស្រែកច្រៀងបទ Time To Rise បញ្ចេញសំនៀងភាសាខ្មែរយ៉ាងច្បាស់ៗ

មហាជននិយមប្រើប្រាស់បណ្ដាញសង្គម ហាក់ភ្ញាក់ផ្អើលខ្លាំងតែម្ដងបន្ទាប់ពីបានឃើញ គណនីហ្វេសប៊ុកជនបរទេសម្នាក់បង្ហោះវីដេអូចម្រៀង Cover Song របស់កំពូលតារារ៉េប វណ្ណដា បញ្ចេញសំនៀងជាភាសាខ្មែរច្បាស់ ថែមទាំងពីរោះខ្លាំងទៀតផង។

នៅមុននេះគណនីហ្វេសប៊ុកជនបរទេសម្នាក់ឈ្មោះ យូយ៉ាយ Uriah Lyford បានបង្ហោះវីដេ ខ្លីមួយជាមួយនិងបុរសជនជាតិដែលត្រូវជាមិត្តខ្លួនជាជនបរទេសដូចគ្នា បង់កក្រមាខ្មែឈរ បកស្រាយបទចម្រៀង Time to Rise របស់ វណ្ណដា។

ជាហេតុធ្វើឱ្យគ្រប់គ្នាបើកភ្នែកធំៗ នឹកស្មានមិនដល់ថា បុរសជាជនបរទេសរូបនេះអាចបកស្រាយ និងរ៉េបបានយ៉ាងពីរោះ មិនតែប៉ុណ្ណោះលោកថែម ទាំងបញ្ចេញសំនៀងជាភាសាខ្មែរច្បាស់ៗ មិនគួរឱ្យជឿសោះឡើយ ថាលោកមានសមត្ថភាពពូកែយ៉ាងដូច្នេះ។ ផ្អែកលើសមត្ថភាពប៉ុនប្រសប់របស់បុរសរូបនេះ ធ្វើឱ្យមហាជនលាន់មាត់សរសើ និងចែក រំលែកវីដេអូនេះគ្រប់គ្នាតែម្ដង៕

ដកស្រង់ពី៖Sabay