Social Network

រំភើបណាស់! កញ្ញាឯកយុវតីចក្រវាឡ MTU ២០២២ ទៀង បុរមី ធ្វើរឿងដ៏គួរឲ្យរំជួលចិត្តជាមួយម្តាយមុនឡើងយន្តហោះទៅប្រកួត

ពិតជារំភើបរកពាក្យអ្វីមកប្រៀបផ្ទឹមពុំបានឡើយ ដែលកញ្ញាឯកយុវតីចក្រវាឡ Miss Teen Universe ២០២២ ទៀង បុរមី មិនភ្លេចធ្វើរឿងទាំងនេះជាមួយម្តាយមុនឡើងយន្តហោះទៅប្រកួតនៅប្រទេសអារ៉ាប់រួមទីក្រុងឌូបៃ ឡើយ។

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ កញ្ញាឯកយុវតីចក្រវាឡ MTU ២០២២ ទៀង បុរមី បានធ្វើដំណើរហោះចេញពីមាតុភូមិកម្ពុជា ដើម្បីទៅចូលរួមប្រកួត កម្មវិធីកញ្ញាឯកយុវតីចក្រវាឡ នៅប្រទេសអារ៉ាប់រួមនៃទីក្រុងឌូបៃ ប៉ុន្តែមុនត្រៀមចាកចេញទៅ កញ្ញា ទៀង បុរមី ក៏មិនភ្លេចធ្វើរឿងរំជួលចិត្តដាក់ម្តាយដែរ ដោយនាងក្រាបសំពះលាម្តាយ សុំពរជ័យ ដើម្បីទទួលបានជ័យជំនះយកមកកាន់មាតុភូមិវិញ កាយវិការដ៏ទន់ភ្លន់របស់ ទៀង បុរមី បានធ្វើឲ្យម្តាយរំភើបចិត្តមិនតិចទេ ព្រោះតែពាក្យមួយម៉ាត់គឺ ម៉ែ ដែលកូនចាំមិនភ្លេច ម៉ែជាព្រះរស់ នៅក្នុងគ្រានោះដែរ នាងក៏បានជូនមកុដដ៏មានតំលៃមួយនេះបំពាក់ជូនម៉ែ ដើម្បីសុំពរជ័យដើម្បីទទួលបានជ័យជំនះត្រឡប់មកវិញផងដែរ។នៅក្នុងថ្ងៃនៃការជូនដំណើរឃើញមានតែវត្តមានម្តាយរបស់នាងតែម្នាក់ប៉ុណ្ណោះ រួមទាំងបងប្អូន នឹងសិស្សច្បងដែលជាបវរកញ្ញាជាច្រើននាក់មកជូនដំណើរព្រមទាំងឲ្យកំលាំងចិត្តទៀតផងដែរ។

រហូតមកដល់ថ្ងៃនេះ កញ្ញាឯកយុវតីចក្រវាឡ Miss Teen Universe ២០២២ ទៀង បុរមី បានទៅដល់ប្រទេស ឌូបៃហើយ ដោយបានរួមបន្ទប់ជាមួយកញ្ញាឯកនៃប្រទេស Haiti ហើយ។

បញ្ជាក់ផងដែរថា បេក្ខនារី ទៀង បូរមី តាមពិតទៅនាងបានប្រឡងក្នុងកម្មវិធី Miss Teen International Cambodia តែនាងបានប្រឡងជាប់ត្រឹមTop 10 តែប៉ុណ្ណោះដោយមិនមានឈ្មោះបន្តប្រឡងទៀតបានឡើយ ដោយមើលឃើញពីសមត្ថភាពនិងទេពកោសល្យរបស់នាង ទើបក្រុមហ៊ុនមហាហង្ស ក៏សម្រេចយកនាងទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen Universe នៅថ្ងៃទី២៦ ខែ កុម្ភះ ឆ្នាំ២០២២នេះ៕

ដកស្រង់ពី៖Sabay