Social Network

Kim Hyun Joong ប្រកាសរៀបការ​មានគ្រួសារនឹងគេ​ហើយ

នៅថ្ងៃទី២៧ ខែកុម្ភៈ តារាកូរ៉េដ៏ល្បី Kim Hyun Joong មានកម្មវិធីប្រគំតន្ត្រីមួយគឺ "What I Want To Say” ហើយក៏បានយកឱកាសនោះប្រកាសពីការភ្ជាប់ពាក្យរបស់ខ្លួនតែម្ដង។

«ខ្ញុំមិនដឹងប្រាប់អ្នកដំបូងយ៉ាងណាទេ» និងផ្ដើមនិយាយមួយៗថា៖ «ខ្ញុំបានសម្រេចចិត្តដើរទៅកាន់ផ្លូវអនាគតរួមគ្នាជាមួយនឹងមនុស្សដែលតែងនៅជិតខ្ញុំគ្រប់ពេល អំឡុងពេលដែលខ្ញុំជួបរឿងលំបាកបំផុតក្នុងជីវិត»។

«នៅពេលដែលខ្ញុំក្រឡេកមើលទៅអតីតកាលដែលខ្ញុំបានឆ្លងកាត់ ខ្ញុំទទួលបានការចាប់អារម្មណ៍ និងក្ដីស្រឡាញ់ច្រើនរហូតមកដល់បច្ចុប្បន្ន ហើយខ្ញុំសូមអរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកគាំទ្រទាំងអស់ដែលបានឈរនៅខាងខ្ញុំដោយស្ងៀមស្ងាត់ក្នុងពេលដ៏ងងឹត និងលំបាក។

ខ្ញុំគិតថាថ្ងៃនេះនឹងក្លាយជាថ្ងៃដ៏មានអត្ថន័យ ព្រោះវាជាថ្ងៃមួយដែលយើងបានជួបមុខគ្នា ហើយខ្ញុំអាចនិយាយទៅកាន់អ្នកបាន។ “នៅពេលដែលថ្ងៃដ៏លំបាកនៅតែបន្ត សូមអរគុណចំពោះការគាំទ្រ ការស្រឡាញ់ និងការជឿជាក់របស់អ្នកគាំទ្រ។ ខ្ញុំអាចទទួលបានភាពក្លាហានឡើងវិញ ហើយអាចសម្រេចចិត្តចាប់ផ្តើមជាថ្មីជាមួយនឹងពាក់កណ្តាលទីពីរនៃជីវិតរបស់ខ្ញុំ។»។

ក្រោយពីលោកបានប្រកាសហើយ ក្រុមហ៊ុន HENECIA របស់លោកក៏បានបញ្ជាក់ដែរពីការរៀបការរបស់លោក៕

ដកស្រង់ពី៖Sabay