Social Network

Travel The World On EXO's Ladder របស់ EXO វិលវិញហើយជាមួយរដូវកាលថ្មី រសជាតិប្លែក

កម្មវិធីដំណើរកម្សាន្តដ៏ល្បីរបស់ EXO គឺ «Travel Around The World on EXO’s Ladder» បានបន្តបានវិលមកវិញហើយ ជាមួយនឹងរដូវកាលទី ៣។

ផ្អែកតាមសេចក្ដីរាយការណ៍នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា Suho, Xiumin, D.O, Kai និង Sehun បានចាប់ផ្ដើមចេញថតរដូវកាលថ្មីនេះហើយ។ សមាជិក EXO នឹងធ្វើដំណើរទៅកាន់តំបន់ Namhae ក្នុងខេត្ត Gyeongsang ភាគខាងត្បូង។ Travel Around The World on EXO’s Ladder បានវិលត្រឡប់មកវិញជាថ្មីមកជួបអ្នកគាំទ្រក្រោយស្ងាត់ ៣ឆ្នាំ។

នេះក៏អាស្រ័យលើការរាតត្បាតពេកនៃជំងឺកូវីដ១៩ ជាពិសេសក៏ទាក់ទងនឹងការចូលបម្រើទាហានរបស់សមាជិកផង។ លើកនេះ សមាជិកទាំងអស់នឹងធ្វើបន្តប្រតិបត្តិការធ្វើដំណើរជុំគ្នា លើកលែង Baekhyun, Chen និង Chanyeol ដែលបច្ចុប្បន្នកំពុងជាប់បំពេញកាតព្វកិច្ចក្នុងជួរទ័ព។ ជាមួយគ្នានេះដែរ កម្មវិធូនឹងចេញផ្សាយនៅលើ Wavve ក្នុងពេលឆាប់ៗ៕

ដកស្រង់ពី៖Sabay