Social Network

ក្ដៅៗ! Rosé ក្លាយជាសមាជិកទី ២របស់ BLACKPINK ត្រូវឆ្លងកូវីដនៅថ្ងៃនេះ

តាមសេចក្ដីរាយការណ៍របស់ YG បានឲ្យដឹងនៅថ្ងៃទី២៨ ខែកុម្ភៈនេះថា Rosé (BLACKPINK) ឆ្លងកូវីដ១៩ហើយ។ «នេះគឺជា YG Entertainment ! Rose សមាជិកក្រុម BLACKPINK បានធ្វើតេស្តវិជ្ជមានCOVID-19 ហើយ បន្ទាប់ពីធ្វើតេស្ត PCR មុនពេលនាងចេញដំណើរទៅក្រៅប្រទេសកាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ជាលទ្ធផល កាលវិភាគការងារនៅក្រៅប្រទេសមួយចំនួនរបស់នាងត្រូវបានលុបចោល។ ចំណែកសមាជិក ៣នាក់ផ្សេងទៀត (មាន Jisoo, Jennie, និង Lisa) បានធ្វើតេស្តរួចហើយ គឺអវិជ្ជមាន ហើយពួកគេរួមទាំង Rosé ផងមិនមានចេញរោគសញ្ញាអ្វីទេ។

សមាជិកក្រុម BLACKPINK ទាំងអស់បានចាក់វ៉ាក់សាំង COVID-19 គ្រប់អស់ហើយ ហើយយើងនឹងផ្តល់អាទិភាពចំពោះការគិតគូរដល់សុខភាពរបស់តារារបស់យើង និងក្រុមការងាររបស់ពួកគេជាមុនសិន។

យើងទទួលយកដោយក្ដីអំណរ បើអ្នកជូនពរឱ្យ Rosé ឆាប់ជាសះស្បើយ និងគាំទ្រការផ្សព្វផ្សាយជាអន្តរជាតិរបស់សមាជិក BLACKPINK។ យើងនឹងជូនដំណឹងទៅអ្នកប្រសិនបើមានការផ្លាស់ប្តូរ»៕

ដកស្រង់ពី៖Sabay