Social Network

ប្រតិកម្មខ្លាំងៗក្រោយ Kratik ចោទក្រុមជួយសង្គ្រោះមកយឺតទើប MO ស្លាប់ឯនាងផ្ទាល់រត់បាត់ស្រមោល

Kratik Issarin និង "San Wisapat" មនុស្ស២នាក់ក្នុងចំណោម ៥នាក់នៅលើទូកដែលតារា សម្តែង Tangmo បានធ្លាក់ពីលើទូកស្លាប់ បានចេញផ្សាយសន្និសីទសារព័ត៌មានថាក្រុមសង្គ្រោះយឺតពេកទើបធ្វើឱ្យ MO បាត់បង់ជីវិត។

ប្រការនេះបានធ្វើឲ្យតារាសម្ដែង Ple Nakon ស្ម័គ្រចិត្តជួយស្វែងរក MO បានធ្វើការឆ្លើយតប ថាក្រុមជួយសង្គ្រោះតាំងពីល្ងាចនៃឧបទ្ទវហេតុភ្លាមៗរហូតដល់ថ្ងៃដែលសាកសព ត្រូវបាន រកឃើញដែលចំណាយពេលជិត ៤០ម៉ោងទម្រាំរកឃើញ។ Ple Nakon បន្តថាគេបានជួបនាវិកសង្គ្រោះ បានធ្វើការសួទៅកាត់មនុស្សទាំង៥នាក់នៅលើទូក ប៉ុន្តែអ្នកទាំងនោះបែរជា មិនចង់ឆ្លើយ ហើយព្យាយាមរត់ឡើងគោកគេចខ្លួនបាត់។

Ple Nakornបន្តថាលោកពិតជាអាណិតក្រុមសង្គ្រោះ ដែលប្រញាប់ប្រញាល់តាំងពីល្ងាចថ្ងៃ កើតហេតុ ហើយបានជួយទាំងនៅលើទូក និងក្រោមទឹក។ លើសពីនេះ ពួកគេត្រូវហាលថ្ងៃក្នុង កំដៅថ្ងៃពួកគេក៏ធ្វើការទាំងពេលព្រឹក និងពេលយប់រហូតដល់គេងមិនលក់។ ប៉ុន្តែចុងបញ្ចប់គ្រប់គ្នាបានរងការរិះគន់បែបនេះទៅវិញ។ អ្នកដែលមានបំណងជួយអស់ពីចិត្តបែរពេលឮពាក្យទាំងនោះហាក់មានអារម្មណ៍មិនល្អ។

Ple Nakorn៖ “ ខ្ញុំចង់មានការ អាណិតអាសូរចំពោះអ្នកធ្វើការដែលហត់នឿយ”៕

ដកស្រង់ពី៖Sabay