Social Network

បើម៉ូតូ Honda Click 2022 មានម៉ូដែល​ថ្មីនេះទៀត ស្រលាញ់អត់?

ម៉ូតូ Honda Click 160 ឆ្នាំ២០២២ ត្រូវបានឌីហ្សាញបន្ថែមគំរូម៉ូដែលថ្មីមួយទៀតគឺ Street Adventure ដែលសម្រាប់ប្រើប្រាស់ក្នុងការបើកបរលើផ្លូវរលោងស្អាត និងផ្លូវលំបាកៗ។

;រូបរាងរបស់ម៉ូតូម៉ូដែលថ្មីនេះ ត្រូវបានកែប្រែចំណុចមួយចំនួនខុសពីម៉ូតូ Click ដើម ដែលហៅការឌីហ្សាញនេះថា Julak Sendie Design។ បើតាមរូបភាពដែលបង្ហាញ គឺភ្ជាប់មកជាមួយប្រអប់ដាក់ឥវ៉ាន់នៅខាងក្រោយ មានសន្ទះបាំងនៅដៃម៉ូតូ បូម និងហ្វ្រាំង ត្រូវបានធ្វើឱ្យប្រសើរឡើង និងសំបកកង់ថ្មីផងដែរ។

;សូមបញ្ជាក់ថា Click ឬ Vario 160 នេះ បំពាក់ចង្កៀងមុខជាប្រភេទ LED ស្ថិតនៅផ្នែកខាងក្រោម ឯភ្លើងស៊ីញ៉ូស្ថិតនៅផ្នែកខាងលើ ចង្កៀងក្រោយក៏ជាប្រភេទ LED ។ កុងទ័រប្រភេទឌីជីថល LCD មានរន្ធសាកថ្ម USB និងប្រព័ន្ធបញ្ឆេះម៉ូតូពីចម្ងាយ។ ឃ្លុបក្រោមកែប មានចំណុះ ១៨លីត្រដែលអាចដាក់ឥវ៉ាន់បានច្រើន។

ម៉ូតូ Honda នេះ ប្រើម៉ាស៊ីន eSP+ ចំណុះ ១៥៧សេសេ ផលិតបានកម្លាំង ១៥,១៥សេះ និងកម្លាំងរមួល ១៣,៨ញ៉ូតុនម៉ែត្រ។ ចំពោះកម្រិតស៊ីសាំងគឺ១លីត្រជិះបាន ៤៦,៩គីឡូម៉ែត្រ៕

ដកស្រង់ពី៖sabay