Social Network

បវរកញ្ញាយុវវ័យអន្តរជាតិMTIC២០២១ ឌី បញ្ញាវិមាលា ទទួលជ័យជំនះដោយសារមានមនុស្សពិសេស

បវរកញ្ញាយុវវ័យកម្ពុជាMiss Teen International Cambodia២០២២ ឌី បញ្ញាវិមាលា ធ្វើឲ្យគ្រប់គ្នាសរសើរពីសម្រសស់របស់នាងក្រោយបានឃើញរូបថតឪពុកម្តាយថតជាមួយកូនស្រី រួមទាំងការដឹងគុណរបស់អ្នកទាំងពីរផងដែរ។

ថ្មីៗនេះបវរកញ្ញាយុវវ័យកម្ពុជា២០២២ ឌី បញ្ញាវិមាលា ដែលទើបតែប្រឡងជាប់ថ្មីៗនេះបានបង្ហោះរូបភាពមួយសន្លឹកជាមួយឪពុកម្តាយរបស់នាងយ៉ាងស្រស់ស្អាតនិងទាក់ចិត្តបំផុតដោយឃើញសម្រស់អ្នកមានគុណទាំងពីររបស់នាងស្អាតៗមិនចាញ់កូននោះឡើយ មើលទៅពិតជាសាកសមជាគ្រួសារដែលមានរូបសម្រស់ស្រស់ស្អាតសាកសមនិងតំណែងដែលនាងទទួលបានពិតមែន។

ក្នុង នោះ ឌី បញ្ញាវិមាលា ក៏បានបញ្ជាក់ច្បាស់ៗដែលថា អ្វីដែលនាងបានខិតខំប្រឹងកន្លងមករហូតមកដល់ពេលនេះ ជាពិសេសរយៈពេលប៉ុន្មានខែមកនេះ នាងទទួលបានភាពជោគជ័យនិងកក់ក្តៅជូនអ្នកមានគុណរបស់នាង ហើយអ្វីដែលកាន់តែពិសេសទៀតនោះអ្នកទាំងពីរតែងតែជម្រុញនិងលើកទឹកចិត្តនាងតាំងពីដំបូងរហូតមកដល់ពេលនេះ នាងពិតជាទទួលបានភាពកក់ក្តៅខ្លាំងណាស់។

បញ្ជាក់ផងដែរថា បវរកញ្ញាយុវវ័យកម្ពុជាMiss Teen International Cambodia២០២២ ឌី បញ្ញាវិមាលា មានអាយុ១៤ឆ្នាំ ហើយសព្វថ្ងៃជាសិស្សថ្នាក់ទី៩នៃសាលាប៊ែលធីអន្តរជាតិសាខាស្ទឹងមានជ័យ មាលា នឹងចូលរួមប្រកួតកម្មវិធីបវរកញ្ញាយុវវ័យអន្តរជាតិ Miss Teen International2021 នៅប្រទេសហ្វីលីពីន នាអំឡុងខែ៤ខាងមុខនេះហើយ៕

ដកស្រង់ពី៖Sabay