Social Network

ខែកំណើត និងចរិតរបស់ RM បង្ហាញខ្ទេចគ្មានសល់ តាមរយៈបន្តោងខ្សែកពណ៌នេះ

RM តែងបង្ហាញជារឿយៗពីសមត្ថភាពឲ្យគ្រប់គ្នាដឹងថា លោកពិតជាសមជាមេក្រុម BTS ពិតៗ។ មិនត្រឹមតែចាស់ទុំ ពូកែយកចិត្តទុកដាក់ទេ RM ក៏មានទស្សនៈវែងឆ្ងាយដែរ ពេលធ្វើអ្វីមួយ ពិសេសពេលតបនឹងសំណួររបស់គ្រប់គ្នា ក៏ពេញទៅដោយការប្រុងប្រយ័ត្នដែរ។

អ្នកណាក៏ដឹងដែរថា កូនប្រុសត្រកូល «KIM» រូបនេះមានភាពវៃឆ្លាតបំផុត ហើយចរិតពិតវិញ ជាមនុស្សចិត្តល្អ ងាយចុះសម្រុងជាមួយ និងគិតគូរវែងឆ្ងាយណាស់។ អ្វីដែលគ្រប់គ្នាដឹងច្បាស់មួយទៀតនោះគឺ សមាជិក BTS រូបនេះចូលចិត្តផ្ដល់ភាពកក់ក្ដៅ និងពូកែបំផុតខាងលើកទឹកចិត្ត ផ្ដល់តែគំនិតវិជ្ជមានដល់អ្នកគាំទ្រ និងពិភពលោកទាំងមូល។

ប្រការនេះមិនខុសពី Concept របស់ Brand គ្រឿងអលង្ការ STONTEHENgE ទេ ព្រោះក្រៅពីរំលេចនូវភាពស្រស់ស្អាត វាក៏បានបង្កប់ន័យក្រើនរម្លឹកពីភាពអស្ចារ្យរៀងៗខ្លួនរបស់មនុស្សគ្រប់គ្នាដែរ។

ដោយឡែក ដោយសារ RM កើតខែកញ្ញា ដូច្នេះបន្តោងខ្សែកតំណាងលោក ដែលមាន ៣ ប្រភេទ គឺត្រូវនឹង «ត្បូងកណ្តៀងពណ៌ខៀវ» ឯអត្ថន័យវិញគឺ «នឹងនាំមកនូវសេចក្ដីស្រឡាញ់ដល់អ្នក»។

សម្រាប់ប្រជាជនកម្ពុជាកម្ពុជា ពិសេស ARMY (ក្រុមអ្នកគាំទ្រ BTS) មានឱកាសពិសេស ដោយពួកគេលែងពិបាកក្នុងការរកទិញគ្រឿងអលង្ការរបស់ BTS និង STONEHENgE ទៀតហើយ ព្រោះ sabay បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំយកផលិតផលគ្រឿងអលង្ការនេះមកលក់នៅកម្ពុជាហើយ។

ដូច្នេះវាបានផ្ដល់ជាភាពងាយស្រួលសម្រាប់គ្រប់គ្នា បើសិនជាមានចំណាប់អារម្មណ៍ ឬចង់ក្លាយជាម្ចាស់ខ្សែកបង្កប់អត្ថន័យជីវិតនេះ។ 

ដកស្រង់ពី៖Sabay