Social Network

ខាត់ សុឃីម ពោលពាក្យយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់ឧទេ្ទសាចារ្យ ប៉ុក វណ្ណធីរ

នៅព្រឹកថ្ងៃទី២ ខែមីនា នេះ មានដំណឹងដ៏សោកសៅមួយទៀតក្នុងរង្វង់អ្នកសិល្បៈខ្មែរ បន្ទាប់ពីដំណឹងមរណភាពរបស់តារាចម្រៀង និងសម្ដែងលោក អៀង ចេនឡា កាលពីថ្ងៃម្សិលមិញ។

នោះ គឺដំណឹងមរណភាពរបស់ឯកឧត្ដមឧទ្ទេសសាចារ្យ ប៉ុក វណ្ណធីរ។ ឯកឧត្ដម ប៉ុក វណ្ណធីរ ដែលជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា កាលនៅមានជីវិតលោកតែងតែធ្វើបទបង្ហាញពីដំណើរដើមទង នៃការធ្វើបុណ្យទានផ្សេងៗ ព្រមទាំងមានគំនិតអភិរក្សវប្បវធម៌ ប្រពៃណីខ្មែរនិយម រហូតដល់សិល្បករ-សិល្បការិនីខ្មែរគោរពស្រឡាញ់លោកយ៉ាងច្រើន។

បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំនេះ តារាស្រីពហុជំនាញ ខាត់ សុឃីម បានពោលទាំងសោកស្ដាយតាមបណ្ដាញសង្គមថា៖ ក្មួយសោកស្ដាយរកអ្វីមកប្រៀបពុំបាន សូមដួងវិញ្ញាណក្ខន្ធលោកអ៊ុំបានទៅកាន់ឋានបរម្យសុខកុំបីឃ្លាងឃ្លាតឡើយ”។

សូមរំលឹកថា ឯកឧត្ដម ឧទ្ទេសាចារ្យ ប៉ុក វណ្ណធីរ បានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ចាប់តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២០។ នៅព្រឹកថ្ងៃទី២ ខែមីនា នេះ ស្រាប់តែលេចដំណឹងថាឯកឧត្ដមទ្ទេសាចារ្យ ប៉ុក វណ្ណធីរ បានទទួលមរណភាពហើយ៕

ដកស្រង់ពី៖Sabay