Social Network

អ្នកគាំទ្រស្រងាកចិត្តពេលឃើញ ចាដេត ប្រកាសលុបបទចម្រៀងចោលពី You Tube

 

តារាចម្រៀង និងជាពិធីករសង្ហា ចាដេត ប្រកាសលុបបទចម្រៀងទាំងអស់ពី Chanel You Tube ផ្លូវការ របស់ខ្លួនទាំងយប់ដោយមិនបញ្ជាក់ហេតុផលច្បាស់លាស់។

នៅយប់ថ្ងៃទី៣ មីនា តារាចម្រៀងសម្លេងស្រទន់ ចាដេត ធ្វើឱ្យអ្នកគាំទ្រធ្លាក់ថ្លើមក្រោយកម្លោះសង្ហារូប នេះប្រកាសលុបចោលបទចម្រៀងទាំងអស់ដែលជាស្នាដៃប្រឹងធ្វើចំណាយទាំងកម្លាំងកាយចិត្តទម្រាំបាន មួយបទៗ ប៉ុន្តែបែរមកត្រូវលុបចោលដោយមិនបានបញ្ជាក់មូលហេតុ។

ក្នុងនោះ ចាដេត មិនត្រឹមតែសម្រេចលុបចម្រៀងនោះទេ ថែមទាំងប្រកាសក្ដែងៗចង់លក់ Chanel You Tube របស់ខ្លួនដែលមានអ្នកចុច Subscribed ១០០k ក្នុងតម្លៃត្រឹមតែ១២ដុល្លារប៉ុណ្ណោះ ជាហេតុធ្វើឱ្យគ្រប់គ្នាឆ្ងល់កាន់តែខ្លាំងថាមូលហេតុអ្វីបានជាកំពុងទទួលបានការគាំទ្រច្រើនខ្លាំងបែបនេះ ចាដេត បែរជាមានបំណងធ្វើដូច្នេះទៅវិញ។

យ៉ាងណាមិញសម្រសប់មូលហេតុនៅពីក្រោយការសម្រេចចិត្តរបស់តារាចម្រៀងរូបនេះ គេនៅមិនទាន់ ទទួលព័ត៌មានលំអិតនៅឡើយទេខណៈ Sabay កំពុងរងចាំការឆ្លើយតបរបស់ ចាដេត៕

ដកស្រង់ពី៖Sabay