Social Network

មិននឹកស្មាន! អេនឌី ធ្លាយពាក្យក្នុងចិត្តថាកាលជួប Tangmo នៅក្រៅនាងជាមនុស្សប្រភេទនេះ

លោក អេនឌី តារាសម្ដែងកម្ពុជាល្បីឈ្មោះ ទើបដាច់ចិត្តទម្លាយរូបភាពភ្ជាប់ជាមួយពាក្យពេចន៍ប៉ុន្មាន មាត់ពីតារាសម្ដែងថៃ Tangmo ក្រោយព័ត៌មានមរណភាពរបស់ច្រើនថ្ងៃមកនេះ។

ពិតណាស់ការស្លាប់របស់តារាសម្ដែងថៃល្បីឈ្មោះ Tangmo កំពុងតែធ្វើឱ្យមហាជនក្នុងស្រុក និងក្រៅ ស្រុកខ្លោចចិត្តអាណិតនាងព្រោះតែការស្លាប់ធ្លាក់ពីទូកនេះមួយនេះពិតជាអាថ៌កំបាំង ហើយវាពិតកំសត់ ខ្លាំងចំពោះនាង។

អស់រយៈពេលជាច្រើនថ្ងៃនៃការស្លាប់របស់ Tangmo ស្រាប់តែតារាកម្ពុជាលោក អេនឌី ដាច់ចិត្តទម្លាយរូបភាពជាមួយ Tangmo ដែលជួបគ្នាកន្លងមក និងភ្ជាប់ជាមួយពាក្យពេចន៍ ទម្លាយថានៅខាងក្រៅ Tangmo ជាមនុស្សម្នាក់ដែលមានទឹកមុខស្រស់ថ្លាស្រទន់គួរឱ្យអាណិត។ អេនឌី៖ “ ចង់និយាយថា ធ្លាប់ជួបនៅខាងក្រៅ មុខគាត់គួរឱ្យអាណិតណាស់”។

អេនឌី បន្តឆ្លើយតបសំនួរអ្នកគាំទ្រថាកាលធ្លាប់ជួប Tangmo ក្រៅហើយមុខនាងហាក់បង្កប់នូវ ភាពសោសៅអ្វីម្យ៉ាងមិនដឹង ដូចជាមនុស្សមានវិបត្តិក្នុងចិត្តច្រើន៕

ដកស្រង់ពី៖Sabay