Social Network

អស់ស្ទះ! សួ វិចិត្រ​ លើកពានដល់ដីកំណើត មានអ្នកហែហមសាទរពេញផ្លូវ ផ្អើលខេត្តពោធិ៍សាត់

កាលពីយប់ថ្ងៃទី០៦ ខែមីនា សួ វិចិត្រ បានក្លាយជាម្ចាស់ពានដំបូងបង្អស់ជាប្រវត្តិសាស្ត្ររបស់កម្មវិធី Beat The Best របស់កម្ពុជា ហើយពេលវេលានេះបានក្លាយជាឱកាសអស្ចារ្យបំផុតក្នុងជីវិតរបស់លោក។

ដោយឡែកនៅថ្ងៃទី០៨ ខែមីនា នេះ វិចិត្រ បានធ្វើដំណើរទៅកាន់ទឹកដីកំណើត គឺខេត្ត ពោធិ៍សាត់ ដោយបានលើកពានបង្ហាញបងប្អូនរួមខេត្ត ធ្វើឲ្យគ្រប់គ្នាមានមោទកភាពជាខ្លាំង។ អ្វីដែលកាន់តែពិសេស អ្នកខេត្តពោធិ៍សាត់ជាច្រើននាក់ ក្នុងនោះរួមមាន សិស្សសាលាផងនោះ បានរួមគ្នាអមដង្ហែយ៉ាងអធិកអធម ស្វាគមន៍ការមកដល់របស់ម្ចាស់ពាន Beat The Best រូបនេះ ហើយបានផ្ដល់នូវកិត្តិយសខ្ពស់បំផុត។

ដកស្រង់ពី៖Sabay