Social Network

ចរិត​ពិត​​ Jin កាល​នៅ​រៀន​ ត្រូវទម្លាយ​ខ្ទេចចេញ​ពី​មាត់​មិត្ត​សាកលវិទ្យាល័យ​ម្នាក់​

សិស្សម្នាក់ដែលធ្លាប់រៀនជាមួយ Jin កាលនៅសាកលវិទ្យាល័យ បានបង្ហើបគ្មានសល់ពិអត្តចរិតពីធម្មជាតិរបស់តារាប្រុសរូបនេះ ពេលនៅជាសិស្ស។

ដូចអ្នកគាំទ្រជ្រាបរួចមកហើយថា Jin បានចាប់យកមុខជំនាញផ្នែកភាពយន្ត មកសិក្សានៅសាកលវិទ្យាល័យ Konkuk រហូតបញ្ចប់ការសិក្សាដោយជោគជ័យកាលពីឆ្នាំ ២០១៧។ សិស្សម្នាក់ដែលបានចូលរៀនក្នុងឆ្នាំតែមួយបានទម្លាយរឿងពិតមួយចំនួនពីចរិតរបស់ Jin កាលពីនៅរៀន។

ស្របពេល សមាជិក BTS រូបនេះគឺជាតារាល្បីម្នាក់ដែរ ដូចនេះមនុស្សមួយចំនួនច្បាស់ជាគិតថា លោកត្រូវរៀបឫកពាខ្លាំងណាស់ហើយ ពេលនៅក្រៅកាមេរ៉ា ប៉ុន្តែគ្រប់យ៉ាងត្រូវបានលាតត្រដាងចេញនៅពេលនេះ។

សិស្សដែលមិនបង្ហាញអត្តសញ្ញាណនោះ បានបញ្ជាក់ថា នៅក្រៅ Jin ក៏គួរឲ្យស្រឡាញ់ដូចនៅមុខកាមេរ៉ាអ៊ីចឹង។ Jin មិនចូលចិត្តវាយតម្លៃអ្នកណាម្នាក់ឡើយ ហើយអ្វីដែលលោកបង្ហាញចេញគឺអារម្មណ៍រីករាយ ចូលចិត្តធ្វើឲ្យអ្នកនៅជុំវិញខ្លួនសើចសប្បាយ។

មានពេលខ្លះ លោកព្យាយាមធ្វើឲ្យគេសើចហើយ លោកសើចខ្លួនឯងមុនគេក៏មាន។ ក្រៅពីនោះ តារាប្រុសកើតឆ្នាំ ១៩៩២ នេះ និយាយស្ដីសំឡេងតិចៗ គិតមុខក្រោយ និងសុភាពរាបសារណាស់ មិនឆ្មើងឆ្មៃឡើយ។ ទាំងនេះហើយ ទើបមិត្តរួមថ្នាក់ស្រឡាញ់រាប់អាន Jin ខ្លាំង មិនមែនដោយសារលោកជាតារា ប៉ុន្តែក៏ព្រោះចរិតគួរឲ្យស្រឡាញ់ពីធម្មជាតិដែលលោកបង្ហាញចេញឥតលាក់ទាំងនេះ៕

ដកស្រង់ពី៖Sabay