Social Network

ស្ងាត់ៗ! ទេព បូព្រឹក្ស ក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនធំមួយ

តារាចម្រៀង ទេព បូព្រឹក្ស ថ្មីៗនេះបានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនធំមួយ ធ្វើឲ្យហ្វេនៗជាច្រើនសម្តែងការអបអរសាទរយ៉ាងច្រើន។

កាលពីពេលថ្មីៗនេះ តារាចម្រៀង ទេព បូព្រឹក្សបានបង្ហោះរូបជាច្រើនសន្លឹកថែមទាំងបង្ហាញនូវក្តីសប្បាយរីករាយនិងមានមោទនភាព ដែលបានក្រុមហ៊ុន ហនុមាន ទុកចិត្តនិងគាំទ្រឲ្យនាងក្លាយជា ទូតសុឆន្ទៈ របស់ក្រុមហ៊ុនធំមួយនេះ ដែលអាចធ្វើឲ្យនាងមានកម្លាំងចិត្តនិងហិរញ្ញវត្ថុ ដើម្បីបន្តការផលិតស្នាដៃថ្មីក៏ដូចជាការប្រគុំតន្រ្តីក៏ដូចជាទស្សនីយភាពនៃការច្របាច់ចូលគ្នាបុរាណសម័យឲ្យកាន់តែមានវិសាលភាព។

បញ្ជាក់ផងដែរថា រយៈពេលចុងក្រោយនេះឃើញថា បទចំរៀងល្បីៗរបស់នាងដូចជាបទ “វីរនារីខ្មែរ” បានធ្វើឲ្យនាងកាន់តែមានឈ្មោះបោះសម្លេងកាន់តែខ្លាំងនិងមានអ្នកគាំទ្រយ៉ាងច្រើនទៀតផងលើវិថីនេះ រហូតមានការងារជាច្រើនបន្តបន្ទាប់រត់មករកនាងទៀតផង៕

 

ដកស្រង់ពី៖ Sabay