Social Network

ចូលរួមត្រេកអរ! ពេលនេះ ប៉ែន ស្រីពេជ្រ កំពុងពពោះសមាជិកថ្មីជាលើកដំបូង

តារាសម្ដែង និងជាពិធីការិនីរូបស្រស់សោភា អ្នកនាង ប៉ែន ស្រីពេជ្រ បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៏យ៉ាងខ្លាំងបន្ទាប់ពីអ្នកនាងបញ្ចេញសារពញ៉ាក់អារម្មណ៏ទៅដល់អ្នកគាំទ្រនាង ដោយនាងបានបញ្ជាក់ថា នាងកំពុងមានដំណឹងល្អ។

តារាសម្តែង និងជាពិធីការិនី តែងតែបញ្ចេញរូបភាពផ្អែមល្អែមដាក់គ្នាជាលក្ខណៈគូស្នេហ៏យ៉ាងមានសុភមង្គល ក្រោយរៀបការបានប្រហែលជា១ឆ្នាំមកនេះ ធ្វើឲ្យគ្រប់គ្នាចង់ដឹងថា តើពេលណាទើបតារាសម្តែងរូបនេះគិតគូរយកបុត្រនិងគេទៅ ហើយរហូតមកដល់ពេលនេះស្រាប់តែ អ្នកនាង ប៉ែន ស្រីពេជ្រ បានបង្ហោះសារមួយកាលពីប៉ុន្មាននាទីមុននេះថា ឆ្នាំនេះខុសពីឆ្នាំមុន ហើយឆ្នាំនេះនាងមានដំណឹងល្អចង់ប្រាប់ តែសុំលាក់សិន ចាំLive ប្រាប់២នាក់ស្វាមី បានរំភើប។

ក្នុងអារម្មណ៏ដែលរំភើបសប្បាយចិត្តរកអ្វីមកប្រៀបផ្ទឹមពុំបាននាពេលនេះ ស្រីពេជ្រ បានប្រាប់ Sabay ឲ្យដឹងថា ក្នុងអំឡុងពេលនេះ នាងកំពុងពពោះកូនដំបូងជាមួយស្វាមីរបស់នាង ដោយក្នុងរយៈពេលនេះនាងមានទម្ងន់៣ខែជាងហើយ។ ពិធីកររូបនេះបានបន្ថែមទៀតថា សម្រាប់កូនដំបូងដែលមកចាប់ក្នុងផ្ធៃរបស់នាងពេលនេះគឺជាកូនស្រី ហើយនាងនិងស្វាមីពិតជាសប្បាយរីករាយណាស់។

មិនត្រឹមតែប៉ុណ្ណោះនៅល្ងាចនេះនាងនិងស្វាមី Live វីដេអូ រួមគ្នានិយាយពីរឿងនេះដើម្បីឲ្យមហាជនបានដឹង៕

ដកស្រង់ពី៖Sabay