Social Network

សោកស្ដាយ! តារាសម្ដែងថៃ Sorapong ទទួលមរណភាពហើយក្នុងជន្មាយុ៧១ឆ្នាំ

ព័ត៌មានក្ដៅគគុកបានចេញផ្សាយល្ងាចថ្ងៃទី១០ មីនានេះ បានឱ្យដឹងថាតារាសម្ដែងជើងចាស់ប្រចាំ ប្រទេសថៃគឺលោក Soraphong Chatri បានទទួលមរណភាពហើយនៅមុននេះបន្តិច។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការសារព័ត៌មានថៃ Thairath TV តារាសម្ដែងប្រុស Soraphong Chatri បានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ គឺជំងឺមហារីកសួត បន្ទាប់ពីធ្លាក់ខ្លួនឈឺ៥-៦ឆ្នាំ។ តារាសម្ដែងជើសចាស់រូបនេះបានធូស្បើយមួយរយៈកន្លង ប៉ុន្តែស្រាប់តែ ព្រឹកនេះ មានដំណឹងថាជំងឺបានធ្វើទុក្ខឡើងវិញអាការៈកាន់តែគួឱ្យបារម្ភ ខណៈរាងកាយរបស់លោកខ្សោយ ខ្លាំងពិបាកក្នុងការ ជួយសង្គ្រោះម្ដងទៀត៕

ដកស្រង់ពី៖ Sabay