Social Network

គ្មានបទថ្មី​ចេញ ក៏ BTS និង BLACKPINK វ៉ាដាច់គេ ជាប់លេខ ១ ជាក្រុមល្បីប្រចាំខែ មីនា ដែរ

 

Korea Institute of Corporate Reputation បានចេញលទ្ធផលជាផ្លូវការសម្រាប់ក្រុមចម្រៀង K-Pop ដែលមានប្រជាប្រិយភាពជាងគេប្រចាំខែ «មីនា» ហើយ។

ដោយលទ្ធផលដែលបានបង្ហាញ គឺចេញពីការស្រង់ទិន្នន័យរយៈពេល ១ខែចុងក្រោយ។ ក្នុងនោះក្រុមបុរស Korea Institute of Corporate Reputation បានស្រង់ពិតពី ថ្ងៃទី១២ ខែកុម្ភៈ ដល់ ថ្ងៃទី១២ ខែមីនា ស្របពេលក្រុមនារី គិតពី ថ្ងៃទី១៣ ខែកុម្ភៈ ដល់ ថ្ងៃទី១៣ ខែមីនា។

តាមអ្វីដែលបានបង្ហាញគឺ BTS និង BLACKPINK ក្លាយជាម្ចាស់តំណែងលេខ ១ ទៀតហើយប្រចាំខែថ្មី ទោះបីជាពួកគេមិនទាន់មានបទថ្មីក៏ដោយ ក៏ក្រុមទាំង ២ នៅតែខ្លាំងដដែល។

ទស្សនាលទ្ធផកដូចខាងក្រោម៖

ផ្នែកបុរស៖

១. BTS

២. BTOB

៣. SEVENTEEN

៤. EXO

៥. NCT

៦. THE BOYZ

៧. SHINee

៨. ASTRO

៩. 2PM

១០. TREASURE

 

ផ្នែកនារី

១. BLACKPINK

២. Apink

៣. TWICE

៤. Girls’ Generation

៥. Red Velvet

៦. Oh My Girl

៧. aespa

៨. STAYC

៩. MAMAMOO

១០. IVE


ដកស្រង់ពី៖Sabay